
រថយន្ត Toyota Corolla ជំនាន់ទី ១២ បានសម្ពោធលក់ជាផ្លូវការនៅជប៉ុន ដោយមានដងខ្លួនចំនួនបីប្រភេទគឺ Corolla ជាប្រភេទ Sedan, Corolla Touring ជាប្រភេទ Wagon តួវែង និង Corolla Sport ជាប្រភេទ Hatchback។
ចំពោះប្រភេទ Corolla និង Corolla Touring មានរូបរាងខាងមុខដូចជារថយន្តម៉ូដែល Levin ដែលដាក់លក់នៅប្រទេសចិន ចំណែក Corolla Sport មានរូបរាងដូចគ្នានឹងប្រភេទ Hatchback ដែលលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិកអ៊ីចឹងដែរ។
ពាណិជ្ជកម្ម
រថយន្តដែលលក់នៅជប៉ុន មានជម្រើសម៉ាស៊ីន ១,៨ លីត្រ ម៉ាស៊ីន Turbocharged ចំណុះ ១,២ លីត្រ និងម៉ាស៊ីន Hybrid ដែលមានចំណុះ ១,៨ លីត្រ គួបផ្សំនឹងម៉ូទ័រអគ្គិសនីចំនួនមួយ។ ទីផ្សារប្រទេសជប៉ុនមានលក់រថយន្តនេះតម្លៃចាប់ពីប្រមាណ ១៧ ៨៩៦ ដុល្លារ រហូតដល់ប្រមាណ ២៧ ០០០ ដុល្លារ៕