Toyota Corolla ស៊េរីឆ្នាំ២០២៦ ផលិតសម្រាប់ទីផ្សារប្រទេសចិនទទួល​បានការ​កែប្រែ​រូបរាង​ថ្មីបំផុសគំនិតពីរថយន្ដ Prius និង Camry

រថយន្ត Toyota Corolla ស៊េរីឆ្នាំ២០២៦ បាន​ទទួល​ការ​កែប្រែ​រូបរាង​ខាងក្រៅ ដោយមាន​ផ្នែក​ខាងមុខ​ ​ដែល​យក​គំរូ​តាម​រថយន្ត Prius និងរថយន្ដ Camry ជំនាន់​ចុងក្រោយ រួម​ជាមួយ​នឹង​ផ្ទៃ​ខាងក្នុង​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព និង​កាប៊ីន​ដែល​មាន​ទំហំ​កាន់តែ​ធំ ត្រូវបានដាក់បង្ហាញជាផ្លូវការ។


រថយន្ដ Corolla ម៉ូដែលនេះថ្មី​គឺជា​ការ​កែប្រែ​រូបរាង​លើម៉ូឌែលបច្ចុប្បន្នដែលស្រាប់ ត្រូវបាផលិត​ដោយ​ក្រុមហ៊ុន​បណ្តាក់ទុនរួមគ្នា FAW-Toyota នៅ​ប្រទេស​ចិន។ សម្រាប់ការផ្នែកខាងក្រៅវិញ ផ្នែញ​ខាងមុខ​របស់រថយន្ដនេះត្រូវបានរចនាបែប ‘Hammerhead’ ​ទទួលបាន​ការ​បំផុស​គំនិត​ពី​រថយន្ត Prius និង Camry ជំនាន់​ចុងក្រោយ ដោយ​ភ្លើង​ខាងមុខ​រាងជា អក្សរ C លេងបន្ថែមជាប៉ាណានៅផ្នែកខាងក្រោម ​ដែល​មើល​ទៅ​ស្ព័រ​ជាង​មុន។ ចំពោះផ្នែក​ខាងក្រោយរចនាជាមួយស្ដុបកាត់ជាបន្ទាត់ពេញទទឹងផ្នែកខាងក្រោយ ទៅកាន់ទាក់ទាញហើយស្រស់ស្អាត។


សម្រាប់ទំហំ​នៅផ្នែកខាងក្រៅរថយន្ត​នេះ​បានពង្រីកប្រវែងគម្លាតកង់មុខក្រោយវែង​ជាងប្រវែង ៥០ មីលីម៉ែត និង​ពង្រីក ប្រវែងតួខ្លួនសរុបបន្ថែមប្រវែង ៧៥ មីលីម៉ែត្រ ធៀប​នឹង​ម៉ូដែល​ចាស់ ការធ្វើបែបនេះគឺដើម្បី​បង្កើន​ទំហំ​កៅអី​ខាងក្រោយ ឲ្យកាន់តែទូលាយ។

ចូលមកដល់ផ្នែក​ខាងក្នុងវិញម្ដង Toyota Corolla ស៊េរីឆ្នាំ២០២៦ បានបំពាក់ជាមួយអេក្រង់​កុងទ័រ​ឌីជីថល​ទំហំ ៨.៨ អ៊ីញ, កម្សាន្ដ​ទំហំ​កាន់តែ​ធំរហូតដល់ ១២.៩ អុីញ ដំណើរការ​ដោយ​បន្ទះ​ឈីប Qualcomm Snapdragon 8155 processor ថ្មី ដើម្បី​បង្កើន​ល្បឿន​ដំណើរការ​របស់​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត។ ចំពោះការ​បញ្ជា​ម៉ាស៊ីន​ត្រជាក់ (រួម​ទាំង​ការ​លៃតម្រូវ​រន្ធ​ខ្យល់) ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ក្នុង​អេក្រង់​ប៉ះ​តែម្តង ដើម្បី​ផ្តល់​នូវប្រណីតភាពកាន់តែទំនើប ដែលភាព​ពេញនិយម​នៅ​ប្រទេស​ចិន។ ក្រឡេកមកមើលកុងសូល​កណ្តាល​ត្រូវបានរចនាជាមួយពណ៌​ខ្មៅ​រលោង​ថ្មី ហើយធំ​ជាង​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់កម្រិតសមត្ថភាពរបស់ Toyota Corolla ស៊េរីឆ្នាំ២០២៦ ផលិតសម្រាប់ទីផ្សារប្រទេសចិន។ រថយន្ដផ្ដល់ជាមួយជម្រើសម៉ាសុីន២ប្រភេទផ្សេងក្នុងនោះបានបំពាក់មកជាមួយម៉ាស៊ីន​សាំងចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង អាចផលិត​កម្លាំងបាន ១២៦ គីឡូវ៉ាត់ ឬស្មើនិង ១៧១ សេះ។ ខណៈជម្រើសប្រើប្រាស់ថាមពល Hybrid ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៨ លីត្រ ទំហំ ៤ ស៊ីឡាំង ១.៨ លីត្រ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនី។​​

អាចថាជារឿងសេដមួយដែរ សម្រាប់ហ្វេន Toyota Corolla ព្រោះរថយន្ដនេះទំនងជា​មិន​ត្រូវ​បាន​ដាក់​លក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​នោះ​ទេ។ មូលហេតុ​សំខាន់គឺដោយការ កែប្រែទាំងរូបរាង និង​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​ត្រជាក់​លើ​អេក្រង់ ត្រូវ​បាន​រាយការណ៍​ថា​ជាធ្វើឡើងផ្ដាច់មុខ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន (Exclusive to the Chinese market)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម