Toyota Corolla ជំនាន់ថ្មី ចេញលក់នៅជប៉ុន តម្លៃចាប់ពី ១,៧ ម៉ឺនដុល្លារ

រថយន្ត​ Toyota Corolla ជំនាន់​ទី​ ១២ បាន​សម្ពោធ​លក់​ជា​ផ្លូវ​ការ​នៅ​ជប៉ុន ដោយ​មាន​ដង​ខ្លួន​ចំនួន​បី​ប្រភេទ​គឺ Corolla ជា​ប្រភេទ Sedan, Corolla Touring ជា​ប្រភេទ Wagon តួ​វែង និង Corolla Sport ជា​ប្រភេទ Hatchback។

ចំពោះ​ប្រភេទ Corolla និង Corolla Touring មាន​រូបរាង​ខាង​មុខ​ដូច​ជា​រថយន្ត​ម៉ូដែល Levin ដែល​ដាក់​លក់​នៅ​ប្រទេស​ចិន ចំណែក Corolla Sport មាន​រូបរាង​ដូច​គ្នា​នឹង​​ប្រភេទ​ Hatchback ដែល​លក់​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​អ៊ីចឹង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ដែល​លក់​នៅ​ជប៉ុន មាន​ជម្រើស​ម៉ាស៊ីន ១,៨ លីត្រ ម៉ាស៊ីន​ Turbocharged ចំណុះ ១,២ លីត្រ និង​ម៉ាស៊ីន Hybrid ដែល​មាន​ចំណុះ ១,៨ លីត្រ គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ។ ទីផ្សារ​ប្រទេស​ជប៉ុន​មាន​លក់​រថយន្ត​នេះ​តម្លៃ​ចាប់​ពី​​ប្រមាណ ១៧ ៨៩៦ ដុល្លារ រហូត​ដល់​ប្រមាណ ២៧ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម