Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ទទួលបានម៉ាស៊ីនថ្មី នៅទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការអាប់ដេតទៅលើម៉ាស៊ីន និងបានបន្ថែមប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅទីផ្សាប្រទេសជប៉ុននៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៥ ៥៧៤ ដុល្លារ ដល់ ២៣ ០៨៤ ដុល្លារ ។

ដោយក្រុមហ៊ុន Toyota បានដកម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជំនួសមកវិញនៅម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៨ លីត្រវិញ ។ បន្ថែមពីនេះ រុមហ៊ុន Toyota ក៏បានធ្វើការអាប់ដេតនៅផ្នែកផ្សេងៗនៃប្រព័ន្ធ Hybrid ផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពប្រេងតិច និងបង្កើនកម្លាំងខ្លាំងជាងមុន ទោះបីមិនទាន់បង្ហាញពីតួលេខក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចមានជម្រើសនៅម៉ាស៊ីនចំហេះក្នុង ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំងផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការការអាប់ដេតម៉ាស៊ីនហើយ ក្នុងនោះ ក្រុមហ៊ុន Toyota បានកែលម្អប្រព័ន្ធសុវត្ថិភាព Safety Sense System ដែលរួមបញ្ចូលមុខងារជំនួយការបើកបរប្រកបដោយភាពសកម្ម និងមុខងារសុវត្ថិភាពពីការបុកប៉ះពីរថយន្តនៅផ្នែកខាងមុខ និងអ្នកថ្មើរជើង។ បន្ថែមពីនេះ ក៏ទទួលបានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញថ្មី ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម