Toyota Corolla Cross ស៊េរីឆ្នាំ 2026 នឹងបង្ហាញខ្លួននៅទីផ្សារអូស្រ្ដាលីចុងឆ្នាំនេះ

រថយន្ត Toyota Corolla Cross ជាម៉ូឌែលមួយ ​ពេញនិយម​បំផុត​មួយ​នៅ​ប្រទេស​អូស្ត្រាលី ហើយគ្រោង​នឹង​ដាក់​លក់​នៅត្រឹម​ដំណាច់​ឆ្នាំ​នេះហើយ។

Toyota Corolla Cross | CarGuide.PH | Philippine Car News, Car Reviews, Car  Pricesរថយន្ដនេះ​ត្រូវ​បាន​បង្ហាញ​ខ្លួននៅ​ប្រទេស​ថៃ​កាលជាង ១២ខែ​មុន ប៉ុន្តែ​ឥឡូវនេះទើបតែ​បាន​បង្ហាញខ្លួន​កាលពី​យប់មិញ​ នៅ​ទីផ្សារ​អឺរ៉ុប។ ម៉ូឌែល​កំពូល​គឺ​ជាប្រភេទ GR Sport ថ្មីដែល​មាន​រូបរាង​បែបស្ព័រ បំពាក់មកជាមួយបូម (uniquely tuned suspension) និង មុខងារ Sport mode ថែមទៀត។

CarsGuide: Car Reviews - New & Used Car Sales

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Corolla Cross ជាអ្នក​ត្រួសត្រាយ​នូវ​មុខងារថ្មី​ AWD-i Snow Extra mode សម្រាប់​ការ​បើកបរ​ក្នុង​រដូវរងា​ប្រកប​ដោយ​ស្ថិរភាព និង​ការ​គ្រប់គ្រង​បាន​ក្នុង​ស្ថានភាព​ផ្លូវ​កាន់​តែ​ប្រសើរជាងមុន បន្ថែមមកជាមួយការ​បើកបរ​កាន់​តែ​ស្ងាត់ រលូន និង​មាន​ផាសុកភាព កាត់បន្ថយ​សំឡេង​រំខាន។

រូបរាង​ថ្មី​ដែល​ត្រូវ​បាន​កែ​លម្អ​យ៉ាង​ពិសេស​ សម្រាប់​​អតិថិជន​នៅតំបន់អឺរ៉ុប។ ចំពោះរូបរាងខាងក្រៅមានបំពាក់មកជាមួយ ប៉ាណាផ្នែក​ខាង​មុខ​រាង​ក្រឡាសំបុកឃ្មុំ វា​មិន​ត្រឹម​តែ​បង្កើតឡើងដើម្បីតែភាពស្រស់នទាន់សម័យ និង​ទំនើប​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​បង្កើន​លំហូរ​ខ្យល់​ទៅ​កាន់​ម៉ាស៊ីន​បានយ៉ាងល្អផង​ដែរ។ នៅ​ខាងក្នុង​កាប៊ីន​មានភាព​ធំ​ទូលាយ ការ​រចនា​ថ្មី​បែប​ទំនើប​រួម​បញ្ចូល​ទាំងកន្លែងដាក់​លេខ​ថ្មី និង​កុងសូល​កណ្តាល​កាន់តែ​ធំ៕

TOYOTA Corolla Cross ใหม่! ปรับลุค-อัปเกรดทั้งคัน พร้อม GR SPORT ครั้งแรก ในยุโรป - รถใหม่วันนี้ ข่าวรถยนต์ EV ราคารถยนต์ไฟฟ้า และ สันดาป

ផ្ទាំងផ្សាយពាណិជ្ជកម្ម