Toyota Corolla Cross ជាប់ជាឡានលក់ដាច់ជាងគេនៅវៀតណាម ប្រចាំខែវិច្ឆិកា

កាលពីខែតុលារថយន្ត Hyundai Accent បានគ្រងតំណែងជារថយន្តលក់ដាច់ជាងគេប្រចាំខែតុលាលើទីផ្សារប្រទេសវៀតណាម ប៉ុន្តែនៅខែវិច្ឆិកាតំណែងនេះត្រូវបានដណ្ដើមបានដោយរថយន្ត Toyota Corolla Cross ដែលជារថយន្តកំពុងពេញនិយមបំផុតមួយ។

ខែមុននេះ Toyota Corolla Cross អាចលក់ចេញបានសរុប ៣ ៣៤៦គ្រឿង ឈរនៅតំណែងលេខមួយ ដែលតាមពីក្រោយដោយរថយន្ត Toyota Vios ជាមួយចំនួនលក់ ២ ៧៣៩គ្រឿង និងរថយន្តម៉ាកក្នុងស្រុក VinFast Fadil ជាមួយចំនួនលក់ ២ ៤៨៩គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្ត Ford Ranger ស្ថិតនៅតំណែងលេខ៤ ជាមួយចំនួនលក់ ២ ១០២គ្រឿង ខណៈដែល Kia Seltos ឈរនៅលេខ៥ លក់ចេញបាន ១ ៩៥៧គ្រឿង ហើយរថយន្ត Mitsubishi Xpander លក់ចេញបាន ១ ៤៤៧គ្រឿង ឈរនៅតំណែងលេខ៦។

ដោយឡែក Hyundai Santa Fe អាចលក់ចេញបាន ១ ៤០៧គ្រឿង, រថយន្ត Mazda CX-5 លក់ចេញបាន ១ ៣៣០គ្រឿង, រថយន្ត Hyundai Tucson លក់បាន ១ ២៩១គ្រឿង និងរថយន្ត Kia K3 លក់បាន ១ ១០៥គ្រឿង ស្ថិតនៅតំណែងលេខ ៧ ៨ ៩ និង ១០។

សម្រាប់រថយន្ត Hyundai Accent ដែលធ្លាប់គ្រងតំណែងលេខ១ បានជ្រុះចេញពីតំណែងកំពូលទាំង១០ ដោយលក់បានត្រឹម ១ ០៥៧គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម