Toyota Corolla Cross ម៉ាស៊ីន Hybrid ជាប់ជាឡានស៊ីសាំងតិចជាងគេនៅវៀតណាម

[ទីផ្សារបរទេស] ចាប់តាំងពីពេលដែលច្បាប់តម្រូវឲ្យមានការបញ្ជាក់ពីកម្រិតស៊ីប្រេងលើរថយន្ត និងម៉ូតូថ្មីនៅវៀតណាម ត្រូវបាន​អនុវត្តន៍ អ្នកប្រើប្រាស់អាចធ្វើការប្រៀបធៀប និងពិចារណាបានកាន់តែល្អិតល្អន់នៅពេលទិញរថយន្ត។

ផ្អែកតាមទិន្នន័យដែលទទួលបាន កាសែត Traffic របស់វៀតណាម បានធ្វើការវិភាគ និងបានចេញផ្សាយចំណាត់ថ្នាក់រថយន្តស៊ីប្រេងតិចជាងគេទាំង១០នៅប្រទេសវៀតណាម (ចាប់តាំងពីឆ្នាំ២០២០) ដែល​កម្រិតស៊ីប្រេងទាំងនេះសុទ្ធតែទទួលបានការទទួលស្គាល់​ពីអង្គភាព ស្ថាប័ន និងអ្នកជំនាញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ឆ្នាំ២០២២នេះ កាសែត Traffic បានប្រមូលបានទិន្នន័យពីរថយន្តចំនួន ៤៦៦ម៉ូដែល ដែលមានការបញ្ជាក់ពីកម្រិតស៊ីប្រេងច្បាស់លាស់ ដែលជាលទ្ធផលគឺទទួលបានចំណាត់ថ្នាក់ដូចខាងក្រោម ៖ *កម្រិតស៊ីប្រេងគិតជាមធ្យមក្នុង១០០គីឡូម៉ែត្រ

១. Toyota Corolla Cross ប្រភេទ Hybrid ៖ ៤,២លីត្រ

២. Toyota Camry ប្រភេទ Hybrid ៖ ៤,៦លីត្រ

៣. Mazda2 ៖ ៤,៦២លីត្រ

៤. Mitsubishi Attrage ៖ ៥,០៩លីត្រ

៥. Nissan Almera ៖ ៥,១លីត្រ

៦. Kia Soluto ៖ ៥,១២លីត្រ

៧. Suzuki Swift ៖ ៥,១៩លីត្រ

៨. Toyota Wigo ៖ ៥,៣១លីត្រ

៩. Hyundai Grand i10 និង Honda Brio ៖ ៥,៤លីត្រ

១០. Mazda3 ៖ ៥,៤៧លីត្រ

គួរចាប់អារម្មណ៍ថារថយន្តដែលស៊ីប្រេងតិចជាងគេទាំង១០ សុទ្ធសឹងជារថយន្តដែលប្រើប្រាស់ម៉ាស៊ីនចំណុះតូច ហើយថែមទាំងមានតម្លៃធូរថ្លៃថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម