
រថយន្ត Toyota Corolla Cross ជាម៉ូឌែលមួយ ពេញនិយមបំផុតមួយនៅប្រទេសអូស្ត្រាលី ហើយគ្រោងនឹងដាក់លក់នៅត្រឹមដំណាច់ឆ្នាំនេះហើយ។
រថយន្ដនេះត្រូវបានបង្ហាញខ្លួននៅប្រទេសថៃកាលជាង ១២ខែមុន ប៉ុន្តែឥឡូវនេះទើបតែបានបង្ហាញខ្លួនកាលពីយប់មិញ នៅទីផ្សារអឺរ៉ុប។ ម៉ូឌែលកំពូលគឺជាប្រភេទ GR Sport ថ្មីដែលមានរូបរាងបែបស្ព័រ បំពាក់មកជាមួយបូម (uniquely tuned suspension) និង មុខងារ Sport mode ថែមទៀត។
រថយន្ត Toyota Corolla Cross ជាអ្នកត្រួសត្រាយនូវមុខងារថ្មី AWD-i Snow Extra mode សម្រាប់ការបើកបរក្នុងរដូវរងាប្រកបដោយស្ថិរភាព និងការគ្រប់គ្រងបានក្នុងស្ថានភាពផ្លូវកាន់តែប្រសើរជាងមុន បន្ថែមមកជាមួយការបើកបរកាន់តែស្ងាត់ រលូន និងមានផាសុកភាព កាត់បន្ថយសំឡេងរំខាន។
រូបរាងថ្មីដែលត្រូវបានកែលម្អយ៉ាងពិសេស សម្រាប់អតិថិជននៅតំបន់អឺរ៉ុប។ ចំពោះរូបរាងខាងក្រៅមានបំពាក់មកជាមួយ ប៉ាណាផ្នែកខាងមុខរាងក្រឡាសំបុកឃ្មុំ វាមិនត្រឹមតែបង្កើតឡើងដើម្បីតែភាពស្រស់នទាន់សម័យ និងទំនើបប៉ុណ្ណោះទេ វាក៏ជួយបង្កើនលំហូរខ្យល់ទៅកាន់ម៉ាស៊ីនបានយ៉ាងល្អផងដែរ។ នៅខាងក្នុងកាប៊ីនមានភាពធំទូលាយ ការរចនាថ្មីបែបទំនើបរួមបញ្ចូលទាំងកន្លែងដាក់លេខថ្មី និងកុងសូលកណ្តាលកាន់តែធំ៕