[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Toyota Corolla FX ប្រភេទ Special Edition សេរ៊ីឆ្នាំ២០២៥ ហើយគ្រោងបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះ ជាមួយតួខ្លួនស្ព័រញាក់សាច់ ។
សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះទទួលបានតែបីពណ៌ប៉ុណ្ណោះគឺ Midnight Black Metallic, Ice Cap និង Underground និងមានរូបរាងបែបស្ព័រញាក់សាច់ដោយទទួលបាន spoiler ខាងក្រោយថ្មី កាងថ្មី ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ ជាដើម។
រថយន្តនេះថ្មីដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំងអាចផលិតកម្លាំងសរុបបានចំនួន ១៦៩សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ។
ចំពោះផ្នែកខាងក្នុងវិញមានបំពាក់នូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ កន្លែងសាកថ្មឥតប្រើខ្សែ និងភ្ជាប់មកជាមួយមុខងារជំនួយការបើកបរ Toyota Safety Sense 3.0 ADAS ផងដែល។