Toyota Corolla GR មានកម្លាំង ២៩៦សេះ

[ចចាមអារ៉ាម] បន្ទាប់ពី Toyota Yaris GR ឥឡូវនេះមានការនិយាយចចាមអារ៉ាមថាមាន Toyota Corolla GR សម្រាប់ទីផ្សារអាមេរិចមានថាមពលកម្លាំង ២៩៦សេះ ខ្លាំងមិនធម្មតា ដោយប្រភេទ Yaris GR មិនមានសម្រាប់ទីផ្សារអាមេរិចនោះឡើយ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការរំពឹងទុក ហើយមានការនិយាយបន្ថែមទៀតពីគេហទំព័ររបស់ជប៉ុន Car Sensor បានសំណូមពរថាម៉ូដែលនេះគួរតែមានថាមពលកម្លាំង ២៩៦សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះប្រហែលជាបំពាក់ម៉ាស៊ីន ១,៦លីត្រ Turbocharged ស៊ីឡាំង ៣ ដែលយកពីម៉ាស៊ីនរបស់ Yaris GR ប្រើប្រាស់ប្រអប់លេខដៃ ៦វគ្គ។ តាមប្រភពដដែល Car Sensor បាននិយាយថាម៉ូដែល GR នេះ នឹងប្រើប្រាស់ប្រភេទ Hatchback ទ្វា ៥ របស់រថយន្ត Corolla។ រថយន្ត ​Corolla GR នេះប្រហែលមានតម្លៃចន្លោះពី ៣២ ៣៩៥ដុល្លារ ទៅ ៣៧ ០២១ដុល្លារ (តម្លៃទីផ្សារនៅជប៉ុន)។ ពាក្យចចាមអារ៉ាមបានលើកឡើងថា Corolla GR នឹងបង្ហាញខ្លួននៅឆ្នាំ ២០២១ ប៉ុន្តែប្រហែលជាមិនទាន់អាចដាក់លក់នៅសហរដ្ឋអាមេរិកទេ រហូតដល់ឆ្នាំ ២០២៣ ។ ក្នុងន័យនេះ រថយន្តនេះទំនងអាចមកដល់អាគាតាំងបង្ហាញរថយន្តអាមេរិចក្នុងពាក់កណ្តាលឆ្នាំ២០២២។ នៅឆ្នាំ ២០១៩ លោក Toshio Kanei អនុប្រធានជាន់ខ្ពស់ផ្នែករចនារបស់តូយ៉ូតា ធ្លាប់បានបញ្ជាក់ថារថយន្តប្រភេទនេះកំពុងតែរៀបចំអភិវឌ្ឍន៌ឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម