[ទីផ្សារបរទេស] ស្របពេលដែលអ្វីៗជាច្រើនបានផ្លាស់ប្តូរ នៅក្នុងពិភពនៃឧស្សាហកម្មយាន្ត រឿងមួយមិនបានផ្លាស់ប្តូរ គឺ ភាពជោគជ័យរបស់ Toyota Corolla។
បើយោងតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្ត Toyota Corolla ឆ្នាំ២០២៣ នឹងបង្ហាញខ្លួនជាមួយនឹងជម្រើសម៉ាស៊ីនថ្មី ព្រមទាំងផ្លាស់ប្តូរការឌីហ្សាញមួយចំនួនទៀតផង។
ប្រភពខាងលើនោះបានឲ្យដឹងថា រថយន្ត Toyota Corolla ឆ្នាំ២០២៣ ដែលនឹងចេញនៅក្នុងប្រទេសជប៉ុន នាឆ្នាំនេះ នឹងជំនួសម៉ាស៊ីនចាស់ ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ចេញ ដោយងាកមកប្រើម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ប្រភេទ Dynamic Force ដែលកំពុងប្រើប្រាស់លើរថយន្ត Toyota Yaris ដែលមានកម្លាំង ១១៤សេះ វិញ ខណៈវាជាប្រភេទម៉ាស៊ីនសន្សំសំចៃសាំងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសម៉ាស៊ីនចំណុះ ១,២លីត្រ turbocharged ទំហំ ៤ស៊ីឡាំង នៅតែបន្តមានដដែល សម្រាប់ទីផ្សារប្រទេសជប៉ុន។
ដោយឡែក ក្រៅពីទីផ្សារជប៉ុន ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង នៅមិនទាន់ដឹងថា បន្តមានលើទីផ្សារដទៃទៀត ឬយ៉ាងណានោះទេ៕