[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Corolla Active Sport ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី នៅទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃលក់ចាប់ពី ២០ ៧០១ ដុល្លារ ដល់ ២២ ០០៦ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និងម៉ូទ័រអគ្គិសនី ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៨៥ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ និងមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
Toyota Corolla Active Sport មានប្រវែងតួខ្លួនសរុប ៤ ៦៤០ មម ទទឹង ៤ ៦៥០ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ទទួលបានការឌីស្សាញនៅប៉ាណា និងកាងមុខថ្មី ថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ ព្រមទាំងកៅអីស្រោបដោយស្បែកផងដែរ ៕