
ក្រុមហ៊ុន Toyota បានប្រកាស់ដាក់លក់រថយន្ដ Toyota Corwn ជាផ្លូវការក្នុងប្រទេសជប៉ុន ជាមួយជម្រើសម៉ាសុីន Hybrid និង Plug-in Hybrid ខណៈតម្លៃចាប់ពី ៤២ ៣១៥ដុល្លារឡើង។
Toyota Crown ជារថយន្ដដែលមានវ័យចំណាស់ល្បីឈ្មោះយូរមកហើយ ត្រូវបានផលិតនិងដាក់ប្រើប្រាស់ដំបូងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៥០។ រថយន្ដបានចាប់កំណើតជាថ្មីតាំងឆ្នាំ២០២៣ ឥឡូវម៉ូដែលឆ្នាំ២០២៥ ក៏បានដាក់លក់ជាផ្លូវការនៅប្រទេសជប៉ុន ក្នុងនោះប្រភេទម៉ាសុីន Hybrid ត្រូវបានដាក់លក់ក្នុងតម្លៃ ៤២ ៣១៥ដុល្លារដុល្លារ និងម៉ាសុីន Plug-in Hybrid ដាក់លក់ក្នុងតម្លៃ ៥៣ ៩៧៧ដុល្លារ។
រថយន្ដនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៣០មម ទឹទឹងប្រវែអង ១ ៨៨០មម កម្ពស់ ១ ៦២០មម និងគម្លាតកង់មុខក្រោយមានប្រវែង ២ ៨៥០មម។ Toyota Crown ប្រភេទ Hybrid ដំណើរដោយម៉ាសុីនសាំង ៤សុឡាំង ចំណុះ ២.៥ អាចផលិតកម្លាំងបាន ៣១៤សេះ កម្លាំងរមួល ៥៤២ញ៉ូតុនម៉ែត្រ នៅប្រើបន្ថែមជាមួយម៉ូទ័រអគ្គិសនីចំនួន២បន្ថែម៕