[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Crown ម៉ូដែល Landscape ប្រភេទ Off-road ផលិតសម្រាប់តែនៅទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ នឹងចេញលក់នៅខែធ្នូ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៥ ២៦២ ដុល្លារ ។
Toyota Crown Landscape មានរូបរាងហាប់ណែន និងកំពស់ខ្ពស់ពីដីជាងម៉ូដែលស្តង់ដារដល់ ២៥ ម.ម រួមទាំងបំពាក់នៅថាសកង់ថ្មី ស្រោបដោយសំបកប្រភេទ Off-road, របាំងការពារភក់ថ្មី ក៏ដូចជាដំបូល Roof-rack អំពូលកាត់អ័ព្ទធំជាងមុននៅផ្នែកខាងក្រោយ ព្រមទាំងរបាភ្លើង LED នៅលើដំបូល និងគម្របម៉ាស៊ីនផងដែរ ។ ខណៈនៅផ្នែកខាងក្នុង បន្ថែមជាមួយអក្សរ Landscape ពណ៌មាសនៅលើតាឡូ ហើយកៅអីខាងក្រោយបត់ចុះក្រោមបាន ៦០/៤០ សម្រាប់ផ្ទុករបស់របរប្រវែងវែងបាន ។
ចំពោះនៅផ្នែកខាងម៉ាស៊ីនមានការផ្លាស់ប្តូរទេ ពោលគឺនៅដំណើរការជាមួយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៦៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ៕