Toyota Crown ចេញម៉ូដែលពិសេសថ្មី ២ ទៀតនៅជប៉ុន

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Crown ម៉ូដែលពិសេសថ្មី ២ ទៀត សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន។

Toyota Crown ម៉ូដែលពិសេសទី១ គឺ RS Limited II ដែលមានពណ៌ខ្មៅ Precious Black Pearl ឬប្រផេះ Precious Metal និងយ៉ាន់កង់ទំហំ ១៨អ៊ីញ ពណ៌ខ្មៅគ្រើម។ ជាមួយគ្នានេះដែរ វាបំពាក់ស៊ុមប៉ាណាមុខ និងអំពូលកាត់អ័ព្ទ គឺជាក្រូមេពណ៌ខ្មៅ Jet Black ខណៈចង្កៀងមុខ និងចង្កៀងក្រោយ LED ក៏មានពណ៌ខ្មៅដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯម៉ូដែលពិសេសទី២ គឺ S Elegance Style III ដែលមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ ពណ៌ក្រូមេ និងមានតួខ្លួនពណ៌ស Precious White Pearl ឬ ទឹកប្រាក់ Silver Metallic។

រថយន្ត Toyota Crown ទាំង ២ម៉ូដែលខាងលើមានបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ២២២សេះ ប្រើប៉ុងមួយ ឬ ប៉ុងពីរ និងប្រអប់លេខអូតូ CVT។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៤៧ ០០០ដុល្លារ សម្រាប់ម៉ូដែល RS Limited II ប្រើប៉ុងមួយ និង ៤៧ ៦០០ដុល្លារ សម្រាប់ម៉ូដែល S Elegance Style III ប្រើប៉ុងមួយ ខណៈប្រភេទប៉ុងពីរមានតម្លៃ ៥១ ០០០ដុល្លារ និង ៤៩ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម