Toyota Crown ប្រភេទ sedan ប្រើ hybrid ចេញលក់ជាផ្លូវការនៅប្រទេសជប៉ុន តម្លៃជិត ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Toyota Crown ប្រភេទ sedan ម៉ូដែលកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៤៨ ៥២៤ នៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៥ ០៣០ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៧០ ម.ម និងប្រវែងតួខ្លួនសរុប ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាទំហំធំឈ្មោះថា hammerhead ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័ររចនាថ្មីទំហំ ២០ អ៉ីញ ។ លើសពីនេះ បានប្រើប្រាស់នៅប្រព័ន្ធទប់លំនឹង MacPherson suspension នៅផ្នែកខាងមុខ និង Multi-link suspension នៅផ្នែកខាងក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងបានតុបតែងជាឈើផងដែរ ។ លើសពីនេះ កៅអីស្រោបស្បែកប្រភេទ softex មុខងារខ្យល់-កំដៅ ដំបូលកញ្ចក់ Panoramic sunroof និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៥៩ សេះ និងកម្លាំងរមួល ៥៤២ ញ៉តុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ ១០ វគ្គ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៥-៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ និងមានរបៀបបើកបរចំនួន ៥ រួមមាន Custom, Sport, Normal, Eco និង Comfort ប្រភេទបើកបរប៉ុង ១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម