Toyota Crown មានតម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] រថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ៣៩ ៩៥០ដុល្លារ ដែលថ្លៃជាងរថយន្ត Toyota Avalon ចំនួន ៣១២៥ដុល្លារ។

ប្រភេទ Entry គឺជា Crown XLE ដែលមានតម្លៃចាប់ពី ៣៩ ៩៥០ដុល្លារ ខណៈដែលប្រភេទកណ្ដាលគឺជា​ Crown Limited មានតម្លៃចាប់ពី ៤៥ ៥០០ដុល្លារ និងប្រភេទប្រណីត Crown Platinum មានតម្លៃចាប់ពី ៥២ ៣៥០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ XLE និង Limited មានប្រើប្រាស់ Toyota Hybrid System ជំនាន់ទីបួន ដែលមានម៉ាស៊ីនសាំង៤ស៊ីឡាំងចំណុះ២,៥លីត្រ ម៉ូទ័រអគ្គិសនីចំនួនពីរ និងមានអាគុយនីកែលតូចមួយ។ រួមផ្សំគ្នាវាអាចផលិតកម្លាំងសរុបបាន ២៣៦សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៧,៦វិនាទី។ អ្វីដែលសំខាន់វាមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណ ៥,៧៣លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

ចំណែកឯ Crown Limited ប្រើម៉ាស៊ីនថ្មីសន្លាង Hybrid Max ដែលមានម៉ាស៊ីនសាំង Turbocharged ចំណុះ២,៤លីត្រ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបានសរុប ៣៤០សេះ និងអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៧,៨៤លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

មិនថាប្រភេទណានោះទេ រថយន្ត Crown ទាំងអស់គឺមានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 3.0 ដែលមានរួមបញ្ចូលមុខងារទំនើបៗជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម