Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅសហរដ្ឋអាមេិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ដែលអាចចូលមកជំនួសម៉ូដែល Toyota Venza ដែលគ្រោងនឹងបញ្ចប់ការផលិតបន្ទាប់ពីម៉ូដែលបច្ចុប្បន្ន នៅទីផ្សារសហរដ្ឋអាមេរិក ។

រថយន្តនេះ ត្រូវបានផ្តល់ជូន ២ ម៉ូដែលជាមួយការខុសគ្នាទៅលើកថាស់កង់ទំហំ ១៩អ៉ីញសម្រាប់ XLE និងទំហំ ២១ អ៉ីញសម្រាប់ម៉ូដែល Limited ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៤៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ eCVT ប្រភេទបើកប៉ុង ២ ជាមួយរបៀបបើកបរ Normal, Eco និង Sport និងមានកម្រិតស៊ីប្រេង ៦,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ខណៈកញ្ចប់អាគុយក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកៅអីស្បែកមុខងារខ្យល់-កំដៅជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំលេងចំនួន ៦ទីតាំង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 នៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ ។

គួរបញ្ជាក់ផងដែរថា Toyota Crown Signia ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងធ្វើការចេញលក់នៅទីផ្សារសហរដ្ឋអាមរិកនៅក្នុងឆ្នាំ ២០២៤ ដោយតម្លៃនឹងធ្វើការប្រកាសនៅពេលក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម