Toyota Crown Sport បន្ថែមម៉ូដែល plug-in hybrid សន្សំសំចៃខ្លាំង នៅទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញបន្ថែមនៅរថយន្ត Toyota Crown Sport ប្រភេទម៉ូដែលកូនកាត់ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ៥២ ៩៥៦ ដុល្លារ ជាមួយគោលដៅលក់ចំនួន ៣០០ គ្រឿងក្នុងមួយខែនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៧៥២ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងតួខ្លួនសរុប ២៦៩០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ក៏ដូចជាផ្នែកខាងក្នុង មិនមានខុសគ្នាជាម៉ូដែលធម្មតានោះទេ ប៉ុន្តែទទួលបាននៅថាសកង់ស្ព័រពណ៌ខ្មៅថ្មីទំហំ ២១ អ៉ីញ ជាមួយដុំហ្វ្រាំង 6-piston caliper មុខ-ក្រោយជាដើម ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើការដោយម៉ាស៊ីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៦ សេះ និងបំពាក់អាគុយទំហំ ១៨,១ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៩០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ២០-៨០% ប្រើរយៈពេល ៣៨ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម