[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Fortuner ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ hybrid សន្សំសំចៃជាងមុនផ្តល់ជូនជម្រើស ៨ម៉ូដែល មានតម្លៃលក់ចាប់ពី ៤៣ ៧៣៨ ដុល្លារ ដល់ ៥០ ៨០១ ដុល្លារនៅទីផ្សារអាហ្វ្រិកខាងត្បូង ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ mild-hybrid 48v ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២២០ សេះ និងកម្លាំងរមួល ៥៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក ជាមួយកម្រិតស៊ីប្រេងតិចជាងមុន ១០% មានទាំងម៉ូដែលប្រើប៉ុង ១ និងប៉ុង ២ ។
ទាក់ទងទៅនឹងផ្នែកខាងក្រៅរបស់ Toyota Fortuner 48V ដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង គ្រាន់តែបានបន្ថែមនៅអក្សរឡូហ្គោ “48V” បន្ថែមនៅលើទ្វារខាងក្រោយប៉ុណ្ណោះ។ ខណៈនៅផ្នែកខាងក្នុងក៏មិនខុសពីម៉ូដែលចំហេះក្នុងផងដែរ ៕