ម៉ូឌែលពិសេស Toyota Fortuner Commander ស៊េរីឆ្នាំ ២០២២ ផលិតត្រឹម ១ ០០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មី Fortuner Commander ស៊េរីឆ្នាំ ២០២២ ជាមួយការផលិតឡើងត្រឹមចំនួន ១ពាន់គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃចាប់ពី ៤៥ ៣២៥ដុល្លារ។

សម្រាប់រថយន្ត Toyota Fortuner Commander ត្រូវបានបង្កើតឡើងដោយផ្អែកលើរថយន្ត Fortuner ធម្មតា ដែលទទួលបានការឌីហ្សាញជាមួយពណ៌ខ្មៅទៅលើប៉ាណា, កាងខាងមុខ, ថាសកង់ទំហំ ២០អ៊ីញ, កញ្ចក់ចំហៀង និងដំបូលខាងលើផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងរបស់ Fortuner Commander ត្រូវបានបំពាក់ដោយកៅអីពណ៍ខ្មៅលាយក្រហម ព្រមទាំងរំលេចជាមួយថ្នេរពណ៌ក្រហមផងដែរ។

បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន Panoramic View Monitor, RCTA (Rear Cross Traffic Alert) និង Blind Spot Monitor និងបានប្រើប្រាស់ជាមួយ Shock absorber ថ្មីដែលជួយផ្តល់នូវផាសុកភាពក្នុងការបើកបរ។

រថយន្ត Toyota Fortuner Commander ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ VN Turbo ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។

យ៉ាងណាមិញចំពោះតួរខ្លួនថ្មីនៃរថយន្ត Toyota Fortuner Commande មានជម្រើស ២ ពណ៍ចេញពីរោងចក្រដូចជា៖  Emotional Red Black Top និង White Pearl CS Black Top៕

ប្រភព៖ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម