Toyota GR Corolla ឆ្នាំ២០២៥ អាប់ឌែតថ្មី ទទួលបានកម្លាំងខ្លាំងជាងមុន ប្រអប់លេខថ្មី

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Toyota GR Corolla សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី ផ្តល់ជូននូវជម្រើសជាច្រើន ហើយគ្រោងបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញ។

Toyota GR Corolla ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៣សុីឡាំង ផលិតកម្លាំងសរុបបានចំនួន ៣០០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ​ និងប្រអប់លេខអូតូ ៨វគ្គ ប៉ុង២ ជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ទទួលការរចនាប្រព័ន្ធជើងក្រោមថ្មី និងទទួលបានការរចនាថ្មីបែបស្ព័រ aerodynamic ក៏ដូចជាការរចនាថ្មីចំពោះកាងផ្នែកខាងមុខ ក៏ដូចជា ចង្កៀងមុខ-ក្រោយដ៏ស្លីម ថាសកង់ស្ព័រ រួមជាមួយរន្ធសុីមុាំងស្ព័រចំនួន៣ និង spoiler ខាងក្រោយ ជាដើម។ ចំពោះផ្នែកខាងក្នុងវិញ មានបំពាក់នូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ​ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ និងអេក្រង់លើកញ្ជក់ ម៉ាសុីនត្រជាក់ ២ ចំនុច មុខងារកម្តៅដៃចង្កូត កៅអីស្ព័រ ប្រព័ន្ធសម្លេង JBL រួមទាំងភ្ជាប់មកជាមួយមុខងារជំនួយការបើកបររបស់ Toyota ផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម