រថយន្ត Toyota GR Yaris ស៊េរីឆ្នាំ ២០២១ បានបង្ហាញវត្តមានជាលើកដំបូងក្នុងប្រទេសថៃតាមរយៈកម្មវិធីតាំងបង្ហាញរថយន្ត Motor Expo ឆ្នាំ ២០២០ ដែលបានរៀបចំឡើងនៅទីក្រុងបាងកកជាលក្ខណៈអនឡាញ។
រថយន្តខាងលើនេះមានកំណត់ចំនួនលក់ត្រឹម ៧០គ្រឿងប៉ុណ្ណោះ នៅប្រទេសថៃ ជាមួយតម្លៃជិត ៩ម៉ឺនដុល្លារឯណោះ។ រថយន្តនេះមានប្រើប្រាស់នូវម៉ាស៊ីន Turbocharged ចំណុះ ១,៦លីត្រ ៣ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៥៧សេះ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន ជាមួយលេខដៃ៦វគ្គ។
រថយន្តស្ព័រដ៏តូចច្រឡឹងនេះក៏មានបំពាក់ភ្លើង LED ប្រភេទ LED, ប្រើប្រាស់កៅអីប្រណាំងដែលស្រោបស្បែល Ultrasuede, មានអេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto, មានម៉ាស៊ីនត្រជាក់ពីរតំបន់, ផ្លិតទឹកអូតូ និងមុខងារជំនួយការបើកបរជាច្រើនផងដែរ៕