[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota នៅក្នុងចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota GR86 ស៊េរីឆ្នាំ ២០២២ ប្រភេទ coupe ជាមួយនឹងតម្លៃ ៣៩ ៣៤៤ ដុល្លារ សម្រាប់ប្រភេទប្រអប់លេខដៃ ខណៈប្រអប់លេខអូតូមានតម្លៃ ៤២ ០៨៦ ដុល្លារ ការបញ្ជូនមាន ៦វគ្គដូចគ្នា នឹងចាប់ផ្តើមចែកចាយនៅខែកក្កដាខាងមុខនេះ។
សម្រាប់រថយន្ត Toyota GR86 ទៅក្នុងត្រកូលម៉ូដែលស្ព័រ នឹងត្រូវបានផ្តល់ជូនជាមួយនឹងកម្រិតម៉ូដែលតែមួយប៉ុណ្ណោះ ដោយបានភ្ជាប់មកជាមួយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4, កុងទ័រព័ត៌មានទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto, កាំមេរ៉ាមើលក្រោយជាមួយ Cross-traffic alert, blind-spot monitor និងចង្កៀងមុខប្រភេទ LED ដែលអាចឡើងចុះបាន ។
ជាមួយគ្នានេះ សម្រាប់អតិថិជន GR86 នៅចក្រភពអង់គ្លេសនឹងទទួលបានគ្រឿងស្បែក កៅអីខាងមុខមុខងារកម្តៅ ការគ្រប់គ្រងពេលបើកបរ (cruise control), ម៉ាស៊ីនត្រជាក់ពីរតំបន់ ប៊ូតុងចាប់ផ្តើមម៉ាស៊ីន និងច្រើនទៀតតាមស្តង់ដារ។ លើសពីនេះ អតិថិជនដែលជ្រើសរើសម៉ូដែលប្រអប់លេខអូតូដែលមានតម្លៃថ្លៃជាងនេះ ដោយទទួលបានប្រព័ន្ធ collision-avoidance ជាមួយ automatic emergency braking, adaptive cruise control, automatic high-beam assist និង lane-keeping assistance ។
ចំពោះផ្នែកម៉ាស៊ីនវិញ ម៉ូដែលទាំងពីរប្រភេទនេះនឹងត្រូវបានបំពាក់ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៣ វិនាទី ហើយប្រភេទប្រអប់លេចអូតូមានល្បឿនដូចគ្នាក្នុងរយៈពេល ៦,៩ វិនាទី៕