ចេញហើយ! តោះមកដឹងពីតម្លៃលក់ជាផ្លូវការរបស់ Toyota Grand Highlander ទាំង ១០ ម៉ូដែល នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បាន​ធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota Grand Highlander ស៊េរីឆ្នាំ ២០២៤ ដែលមានរហូតដល់ទៅ ១០ ម៉ូដែលនៅទីផ្សារសហរដ្ឋអាមេរិកមានដូចជា៖

  • XLE ប៉ុង១ តម្លៃលក់ ៤៣ ០៧០ ដុល្លារ (43,070$)
  • XLE ប៉ុង២ តម្លៃលក់ ៤៤ ៦៧០ ដុល្លារ (44,670$)
  • Limited ប៉ុង១ តម្លៃលក់ ៤៧ ៨៦០ ដុល្លារ (47,860$)
  • Limited ប៉ុង២ តម្លៃលក់ ៤៩ ៤៦០ ដុល្លារ (49,460$)
  • Platinum តម្លៃលក់ ៥៣ ៥៤៥ ដុល្លារ (53,545$ )
  • XLE Hybrid ប៉ុង ១ តម្លៃលក់ ៤៤ ៦៧០ ដុល្លារ (44,670$)
  • XLE Hybrid ប៉ុង ២ តម្លៃលក់ ៤៦ ២៧០ ដុល្លារ (46,270$)
  • Limited Hybrid តម្លៃលក់ ៥១ ០៦០ ដុល្លារ (51,060$)
  • Limited Hybrid Max តម្លៃលក់ ៥៤ ០៥០ ដុល្លារ (54,050$)
  • Platinum Hybrid Max តម្លៃលក់ ៥៨ ១២៥ ដុល្លារ (58,125$)

ចំពោះការឌីស្សាញ Grand Highlander ត្រូវបានរចនាឡើងថ្មីប្លែក និងទាក់ទាញ មានប៉ាណាមុខមួយផ្ទាំងធំ ប្រើប្រាស់នៅចង្កៀងមុខប្រភេទ LED ភ្ជាប់ជាមួយមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត, ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២០ អ៉ីញ, កាង spoiler ជាប់ដំបូលលយចេញមកក្រៅ បំពង់ស៊ីមាំងភ្លោះ, ចង្កៀងក្រោយ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័រប្រភេទឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធ OTA ជំនាន់ថ្មីដែលអាចបញ្ជាដោយសំឡេង, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ៧ អ៉ីញ, ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១១ចំនុច, ដំបូលកញ្ចក់បែប Panoramic moonroof, កន្លែងសាកថ្មឥតខ្សែរចំនួន ២ កន្លែង រន្ធUSB ៦កន្លែង, កន្លែងដាក់ដបទឹកចំនួន ១៣ កន្លែង។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Toyota បានផ្តល់អោយរថយន្តនៅជម្រើសម៉ាស៊ីនចំនួន​ ៣ជម្រើសគឺ៖

  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ៤ ស៊ីឡាំង មានកម្លាំង ២៦៥ សេស និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៨ វគ្គ កម្រិតស៊ីប្រេង ៩-១០ លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ២៤៥ សេស កម្រិតស៊ីប្រេងត្រឹមតែ ៧ លីត្រ/១០០ គីឡូម៉ែត្រ ។
  • ម៉ាស៊ីនកូនកាត់ Hybrid max ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៣៦២ សេស និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ កម្រិតស៊ីប្រេងចន្លោះពី ៨-៩ លីត្រ/១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម