Toyota Harrier ឆ្នាំ២០២១ លក់នៅម៉ាឡេស៊ីតម្លៃចាប់ពី ៦ម៉ឺនដុល្លារ

រថយន្ត Toyota Harrier ស៊េរីថ្មីឆ្នាំ២០២១ បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសម៉ាឡេស៊ីជាមួយប្រភេទ 2.0 Luxury តែមួយគត់ ដែលវាមានតម្លៃចាប់ផ្ដើមពីប្រមាណ ៦០ ៣៨០ដុល្លារ។

រថយន្ត Toyota Harrier 2.0 Luxury នេះមានបំពាក់ដោយម៉ាស៊ីន ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៧០សេះ។ វាមានប្រើប្រអប់លេខ CVT ដែលអាចឲ្យរថយន្តស្ទុះពី ០-១០០គ.ម/ម៉ក្នុងពេល ៩,៧វិនាទី និងមានល្បឿនអតិបរមា ១៩០គ.ម/ម៉។ ចំពោះកម្រិតស៊ីប្រេងគឺ ១លីត្រ ជិះបាន ១៥,៣គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលលក់នៅម៉ាឡេស៊ីនៅផ្នែកខាងក្នុងគឺមានបំពាក់ដោយកុងទ័រឌីជីថលទំហំ ១០,៥អ៊ីញ និងប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ៨អ៊ីញមានគាំទ្រមុខងារ Android Auto និងមុខងារ Apple CarPlay ផងដែរ។

រថយន្តនេះក៏មានបំពាក់មកជាស្តង់ដារនូវមុខងារ Toyota Safety Sense ដែលផ្ដល់ជូនមុខងារជំនួយដល់ការបើកបរដ៏ទំនើបជាច្រើន រួមមានមុខងារព្រមានពីការប៉ះទង្គិចខាងមុខ, មាននូវ Radar Cruise Control, មុខងាររក្សាគន្លងផ្លូវ និងមុខងារដទៃទៀតជាច្រើន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម