Toyota Hatchback ស៊េរី ២០២០ តម្លៃធូរថ្លៃជាងអ្វីដែលយើងគិត…

(បរទេស) បន្ទាប់ពីបញ្ឍប់ការផលិតរថយន្ត Yaris ឆ្នាំ ២០១៩ ក្រុមហ៊ុនតូយ៉ូតាបានបង្ហាញរថយន្តម៉ាក Yaris Hatchback ស៊េរីថ្មីឆ្នាំ ២០២០ ត្រឡប់មកវិញនៅខែមេសា ដែលបានធ្វើឱ្យប្រសើរឡើងលើរថយន្តស៊េរីមុនរបស់វា។ ផ្អែកលើរថយន្ត Mazda2 រថយន្ត Yaris ស៊េរីឆ្នាំ ២០២០ ធ្វើអោយមានការលេចធ្លោរជាមួយនឹងរចនាបថដ៏អស្ចារ្យ រចនាបែបស្ព័រ ជាមួយនឹងផ្នែកខាងក្នុងដែលត្រូវបានកែលម្អផងដែរ។ ហើយដំណឹងនេះនៅតែបន្តដំណើរការ ល្អប្រសើរជាងមុនព្រោះក្រុមហ៊ុន CarsDirect បានទទួលការណែនាំពីការបញ្ជាទិញដែលបញ្ជាក់ពីតម្លៃរថយន្ត Toyota Yaris ស៊េរីឆ្នាំ ២០២០ ។ ខណៈពេលដែលរថយន្ត Sedan ឬ Hatchback ជាធម្មតាមានតម្លៃខុសគ្នា ក្រុមហ៊ុនតូយ៉ូតាកំពុងតែប្រើវិធីសាស្រ្តខុសគ្នាទាំងស្រុង ពីព្រោះរថយន្តម៉ាក Yaris Hatchback ឆ្នាំ ២០២០ នឹងមិនមានតម្លៃថ្លៃជាងប្រភេទ Sedan ឡើយ។

យោងតាមការណែនាំបញ្ជាទិញ រថយន្តប្រភេទ LE Hatchback ឆ្នាំ ២០២០ មានតម្លៃចាប់ពី ១៨,៧០៥ ដុល្លារ និង ១៩,៧០៥ ដុល្លារប្រសិនបើអ្នកតំឡើងកំរិតទៅប្រភេទ XLE ។ សម្រាប់ឯកសារយោងនេះក៏ធ្វើឱ្យ Yaris ឆ្នាំ ២០២០ មានតម្លៃថោកជាងម៉ូឌែលមុនៗ ដែលមានតម្លៃចាប់ពី ១៧,២៨៥ ដុល្លារសម្រាប់ម៉ូដែល LE ដែលស្មើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Hatchback ២០២០ ទាំងអស់នឹងត្រូវបំពាក់ម៉ាស៊ីន ១,៥លីត្រ ស៊ីឡាំង ៤ កំលាំង ១០៦hp ប្រើប្រាស់កាឡេកង់មុខ ប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ។ សោកស្តាយដែល តូយ៉ូតា បំពាក់លេខដៃ ៦វគ្គលើតែ Yaris Sedan តែប៉ុណ្ណោះ។ ប្រភេទ LE ស្តង់ដារមកជាមួយថាសកង់ទំហំ ១៦ អុីញ អាលុយមីញ៉ូម keyless entry ប្រព័ន្ធការពារអ្នកថ្នើរជើង ខណៈល្បឿនយឺត និងប្រព័ន្ធកំសាន្ត Touch Screen ភ្ជាប់ជាមួយមុខងារ CarPlay របស់ iOS និងប្រព័ន្ធប្រតិបត្តិការ Android។

ផ្ទាំងផ្សាយពាណិជ្ជកម្ម