នាពេលថ្មីៗនេះ Toyota ទើបតែបានបញ្ចេញរថយន្តប្រភេទវ៉ែន ម៉ូដែល Hiace ស៊េរីថ្មីនៅក្នុងប្រទេសហ្វីលីពីន ដែលមានតួខ្លួនចំនួន ២ ជម្រើស និង ការរចនាផ្នែកខាងក្នុងច្រើនបែប ទៅតាមតម្រូវការប្រើប្រាស់ជាលក្ខណៈអាជីវកម្ម ឬផ្ទាល់ខ្លួន។
Toyota Hiace ជំនាន់ថ្មីនេះ មានតួខ្លួនវែងជាងមុន ៥៧០ មីល្លីម៉ែត្រ និងទទឹងធំជាងមុន ២៥៥ មីល្លីម៉ែត្រ ហើយក៏វែងជាងមុន ៦៤០ មីល្លីម៉ែត្រផងដែរ។ Hiace ស៊េរីថ្មីបានប្រើប្រាស់គ្រោងឆ្អឹង TNGA ធ្វើឲ្យវាកាន់តែរឹងមាំ ហើយផ្តល់នូវផាសុកភាព, ស្ងាត់ និង សុវត្ថិភាពជាងស៊េរីមុនៗ។
Hiace មានជម្រើសតួខ្លួន ២ គឺ Normal Roof និង Long Roof ក៏ដូចជាការរចនាផ្នែកខាងក្នុងច្រើនបែប ដែលអាចផ្ទុកអ្នកដំណើររហូតដល់ទៅ ១៧ នាក់។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense មកស្តង់ដារតែម្តង។
Toyota Hiace នឹងប្រើម៉ាស៊ីនចំនួន ២ ជម្រើស គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ និង ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ជាមួយនឹងជម្រើសលេខដៃ និងអូតូផងដែរ៕