Toyota Highlander ឆ្នាំ២០២១ ចេញលក់នៅអឺរ៉ុបជាលើកដំបូង

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Highlander ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារអឺរ៉ុប ដោយផ្តល់ជម្រើសប្រភេទ ៧កៅអី ជាលើកដំបូង។

រថយន្ត Toyota Highlander ឆ្នាំ២០២១ នេះ នឹងមានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះសម្រាប់ទីផ្សារខាងលើ ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ ព្រមទាំងអាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២៤៤សេះ អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៣វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Toyota ក៏បានអះអាងដែរថា SUV មួយនេះមានសមត្ថភាពអាចបើកបរដល់ល្បឿន ១២៥គីឡូម៉ែត្រ នៅក្នុង Electric Mode។ ក្រៅពីនោះ Drive Mode របស់វាក៏មានដូចជា Eco, Normal, Sport និង Trail Mode ទៀតផង។

សម្រាប់ទីផ្សារអឺរ៉ុប Highlander ឆ្នាំ២០២១ មានបំពា់កមុខងារ Smart Entry, ចង្កៀងមុខ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, កៅអីមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កុងទ័រឌីជីថល ៧អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញ និង ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense មកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម