Toyota Highlander ឆ្នាំ២០២៣ អាប់ដេតកាន់តែទំនើប ហើយថែមជម្រើសម៉ាស៊ីនទាក់បូទៀត

រយៈពេលប៉ុន្មានខែបន្ទាប់ពីបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក ឥឡូវនេះរថយន្ត Toyota Highlander ឆ្នាំ២០២៣ ត្រូវបានប្រកាសចេញជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត SUV របស់ជប៉ុននេះ ទទួលបានការអាប់ដេតបច្ចេកវិទ្យាថ្មី, ជម្រើសពណ៌ខ្មៅ និង បន្ថែមជម្រើសម៉ាស៊ីន turbocharged ចំណុះ ២,៤លីត្រ ផ្តាច់មុខសម្រាប់តែទីផ្សារអឺរ៉ុប ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ស៊េរីឆ្នាំ២០២៣ អតិថិជននៅអឺរ៉ុបនឹងទទួលបានជម្រើសពណ៌ថ្មី ហៅថា Cypress Green Metallic, យ៉ាន់កង់ Alloy ទំហំ ២០អ៊ីញ ពណ៌ខ្មៅរលោង ព្រមទាំង ពូកស្បែកពណ៌ Beige និង Ochre ទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ Highlander ទទួលបានកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ដែលអាចផ្លាស់ប្តូរ Interface បានចំនួន ៤ ប្រភេទ គឺ Casual, Smart, Tough និង Sport ជាមួយនឹងអេក្រង់ Touchscreen ទំហំ ១២,៣អ៊ីញ ផងដែរ។ វាផ្តល់នូវមុខងារ cloud-based navigation, Apple CarPlay ឥតប្រើខ្សែ, Android Auto ប្រើខ្សែ, Toyota Smart Connect+ ដែលបង្ហាញឲ្យឃើញផែនទីទីក្រុងបែប 3D និង មុខងារសម្គាល់ស្លាកសញ្ញាចរាចរណ៍ ជាដើម។

ចំពោះ Highlander ឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុបនេះ ប្រើម៉ាស៊ីនថ្មី turbocharged ចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៥សេះ និងកម្លាំងរមួល ៤១៨ញ៉ូតុនម៉ែត្រ។ ទោះជាយ៉ាងណា វាក៏នៅតែផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ២៤៥សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម