Toyota Highlander 2021 មួយប្រភេទ លេងប៉ាណាមុខប្លែកអស់ទាស់

សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ក្រុមហ៊ុន Toyota បាន​បន្ថែម​ប្រភេទ XSE មួយ​ទៀត​លើ​​រថយន្ត​​ SUV កៅអី​បី​ជួរ​ Highlander ​របស់​ខ្លួន។

XSE នេះ​គឺ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​គេ​ដូច​ជា​ Camry XSE ដែរ ដោយ​មាន​ផ្ទាំង​ប៉ា​ណា​ខាង​មុខ​បែប​កាច​ និង​រន្ធ​ខ្យល់​ផ្នែក​ខាង​ក្រោម​មាន​ទំហំ​ធំ​ខុស​ពី​ប្រភេទ​ធម្មតា។ ​Highlander XSE ឆ្នាំ ២០២១ ក៏​មាន​បំពាក់​កង់​​ទំហំ ២០ អ៊ីញ ដែល​មាន​ផ្ដាច់​មុខ​លើ​ប្រភេទ​នេះ ហើយ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ទៀត​រំលេច​ដោយ​ពណ៌​ខ្មៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ផ្នែក​ខាង​ក្នុង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​នោះ​ឡើយ ដោយ​មាន​បញ្ចូល​នូវ​ភ្លើង​ភ្លឺ​នា​ពេល​យប់ កៅអី​អង្គុយ​ស្រោប​ដោយ​ស្បែក​ខ្មៅ ហើយ​អតិថិជន​ក៏​មាន​ជម្រើស​លេង​ការ​ឌីហ្សាញ​ពីរ​ពណ៌​ផ្នែក​ខាង​ក្នុង​ផង​ដែរ។

អ្វី​ដែល​មិន​ផ្លាស់​ប្ដូរ​គឺ​ម៉ាស៊ីន​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ដែល​នៅ​តែ​ផលិត​កម្លាំង​បាន ២៩៥ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ។ Toyota មិន​បាន​និយាយ​អំពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​អាច​មាន​ប្រមាណ ៤២ ០០០ ដុល្លារ នៅ​ទីផ្សារ​អាមេរិក​៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម