Toyota Hilux ជាប់ជាឡានភីកអាប់ល្អដាច់គេក្នុងលោក

រថយន្ត Toyota Hilux បានជាប់ឈ្មោះជារថយន្តភីកអាប់ល្អដាច់គេក្នុងលោកនៅក្នុងកម្មវិធីពានរង្វាន់រថយន្តភីកអាប់អន្តរជាតិលើកទី៦ ដែលបានរៀបចំ​ឡើង​នៅ​ទីក្រុង Lyon ប្រទេសបារាំង។

រថយន្ត Hilux នេះបានយកឈ្នះគូប្រជែងដូចជា Isuzu D-Max និង Jeep Gladiator ដើម្បីឈ្នះ​ពានរង្វាន់​ដែល​ជាធម្មតា​មានចែកជូន​រៀងរាល់ពីរឆ្នាំម្ដង ហើយវាគឺជាផ្នែកមួយនៃកម្មវិធី International Van of the Year Award ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចំនួនបីម៉ូដែលចុងក្រោយនេះបានឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលពីសំណាក់ចៅក្រមជំនាញ ដែលការធ្វើតេស្តបានធ្វើឡើងនៅប្រទេសក្រូអាត កាលពីដើមឆ្នាំ២០២១កន្លងទៅនេះ។

គួរដឹងថានេះជាលើកដំបូងហើយដែល Toyota Hilux បានឈ្នះពានរង្វាន់ជារថយន្តភីកអាប់ល្អដាច់គេ ខណៈដែលអ្នកឈ្នះមុនៗមានដូចជា Volkswagen Amarok (ឈ្នះពីរដង), Ford Ranger (ឈ្នះពីរដង) និងរថយន្ត Nissan Navara៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម