ភាពពេញនិយមមិនត្រឹមតែនៅក្នុងចំណោមជនបទប៉ុណ្ណោះទេឡាន Toyota Hilux គឺជាឡានដែលលក់ដាច់បំផុតនៅប្រទេសអូស្រ្តាលី ហើយឥឡូវនេះបានទទួលការបំពាក់បន្ថែមគួរឱ្យកត់សម្គាល់ ទៅលើកញ្ចប់សុវត្ថិភាពរបស់វា។ រថយន្ត Hilux 2019 សម្រាប់ទីផ្សារអូស្ត្រាលីឥឡូវនេះ ទទួលបានហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ និង បូកបន្ថែមជាមួយមុខងារ កំណត់ការបើកបរថេរ ជាមួយដំណើរការចាប់ហ្វ្រាំងស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធត្រួតពិនិត្យការចាកចេញគន្លងផ្លូវ (Lane Departure Warning) ជាមួយប្រព័ន្ធជំនួយដៃចង្កូត និងប្រព័ន្ធត្រួតពិនិត្យផ្លាកសញ្ញាចរាចរណ៌ (Road Sign Monitoring)។
នេះគឺជាការផ្លាស់ប្តូរដ៏ល្អ សម្រាប់អតិថិជនតូយ៉ូតាដែលជាផ្នែកមួយនិងជាទីផ្សារធំទូលាយ។ វាគឺជាឧទាហរណ៍ដ៏ល្អមួយ ពីការផ្លាស់ប្តូរនៃការបើកបរ។ លោក James Goodwin អគ្គនាយក សមាគមន៌វាយតម្លៃយានយន្តថ្មី របស់អូស្រ្តាលីបាននិយាយថា “រថយន្តប្រភេទដឹកនេះ (Utes) គឺជាជម្រើសដ៏ពេញនិយមបំផុត សម្រាប់អតិថិជន ក្នុងប្រទេសអូស្រ្តាលី ដែលកម្រិតសុវត្ថិភាពខ្ពស់បំផុត គួរតែត្រូវបានផ្តល់ឱ្យ” ។
ប្រព័ន្ធសុវត្ថិភាពបន្ថែមនៅលើប្រភេទរថយន្ត Hilux តាមលំដាប់ដែលមានតម្លៃចាប់ពី ២១,៨៦៥ ដុល្លារអូស្រ្តាលី សម្រាប់រថយន្តដែលមានតម្លៃខ្ពស់បំផុតគឺ ៦៤,៤៩០ ដុល្លារអូស្រ្តាលី រថយន្ត Hilux Rugged X ត្រូវបានកើនឡើងតម្លៃចាប់ពី ៨០០ ដល់ ៨៧៥ ដុល្លារអូស្រ្តាលី។
សម្រាប់ក្រុមហ៊ុនរថយន្តភីកអ៊ាប់ដ៏ទៃទៀត ដែលបានបំពាក់រួចជាស្រេចនៅកញ្ចប់សុវត្ថិភាព AEB នេះរួមមាន៖ Ford Ranger, Mercedes-Benz X-Class, Ssangyong Musso និង Mitsubishi Triton ។