ក្រុមហ៊ុន Toyota ប្រចាំប្រទេស New Zealand បានប្រកាសអំពី រថយន្ត Hilux Mako ប្រភេទ Limited Edition ថ្មីជាមួយតម្លៃចាប់ពី ៥២ ៩៨៥ដុល្លារ។
រថយន្ត Hilux Mako នេះគឺត្រូវបានផលិតឡើងដោយយកលំតាមរូបរាងថ្មីនៃរថយន្ត Hilux ២០២១ រីឯឈ្មោះរបស់ Mako ប្រភេទ Limited Edition នេះ គឺយកលំនាំតាមឈ្មោះត្រី បាឡែនម៉ាកូ (Mako)។ ការបំពាក់បន្ថែមទៅលើរូបរាងនោះ មិនត្រឹមតែមើលទៅគួរអោយទាក់ទាញតែប៉ុណ្ណោះទេ តែវាក៏បានអភិវិឌ្ឍន៌ទៅលើសមត្ថភាពបើកបរផ្លូវលំបាក off-road ផងដែរ។
រថយន្ត Hilux Mako បានបំពាក់ជាមួយកាងខាងមុខដូចប្រភេទ Rugged X, បន្ទះការពារខាងក្រោម, ភ្លើងបំភ្លឺ LED លើកាងមុខ, គម្របភក់, ឈ្នាន់ឡើងរថយន្ត និងយ៉ាន់កង់ប្រភេទ Rhino alloy ទំហំ ១៨អ៊ីញ។ បន្ថែមពីនេះ Hilux Mako ប្រើប្រាស់ម៉ាស៊ីនដូចនិងម៉ាស៊ីនររបស់ Hilux ផ្សេងទៀតដែរ គឺបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ កម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ។
ព្រមគ្នានេះដែរ រថយន្ត Hilux Mako សេរ៊ីថ្មីនេះ គ្រោងផលិតសាកល្បងក្នុងមួយឆ្នាំចំនួន ២៥០គ្រឿងប៉ុណ្ណោះ។