Toyota Hilux GR Sport ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Toyota Hilux GR Sport ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូននៅ ២ជម្រើស ជាមួយតម្លៃលក់ចាប់ពី ២៦ ១៦១ ដុល្លារ ដល់ ៤១ ៥៤៣ ដុល្លារ ។

Toyota Hilux GR Sport ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។ លើសពីនេះ ប្រព័ន្ធ suspension នៅផ្នែកខាងមុខបានពង្រីកប្រវែង ១៤០ ម.ម និងផ្នែកខាងក្រោយ ១៥៥ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ម៉ូដែលឆ្នាំ ២០២៤ នេះ មានប្រវែងវែង និងកំពស់ខ្ពស់ជាងមុនសម្រាប់ដែលផ្តោតលើការបើកបរបែប Off-Road កាន់តែប្រសើរ ដោយមានប្រវែងសរុប ៥ ៣២០ ម.ម ទទឹង ២ ០២០ ម.ម កំពស់ ១៨៨០ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ៣ ០៨៥ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានប៉ាណា និងកាងការពារផ្នែកខាងមុខរចនាថ្មី ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្ព័រស្រោបដោយស្បែកជាមួយអក្សរ GR អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម