[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃភីកអាប់ Toyota Hilux V-Active ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Mild Hybrid ដែល ៥ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៥៤ ១៣០ ដុល្លារ ដល់ ៧១ ៥៣០ ដុល្លារនៅទីផ្សារប្រទេសអូស្រ្តាលី ។
រថយន្ត Toyota Hilux ស៊េរីឆ្នាំ ២០២៤ ថ្មីនេះ ដំណើរការដោយម៉ាស៊ីន Mild-hybrid 48V ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ក្នុងនោះក្រុមហ៊ុន Toyota អះអាងថា នឹងជួយដល់ម៉ាស៊ីនដំណើរការបានរលូតជាងមុន និងអាចកាត់បន្ថយកម្រិតស៊ីប្រេងដល់ ១០% ស្មើនឹងចន្លោះពី ៦-៧លីត្រក្នុងការបើកបរ ១០០គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងម៉ាស៊ីនម៉ាស៊ូត ២,៨ លីត្រ ដែលមិនមានបច្ចេកវិទ្យា Hybrid ។ លើសពីនេះ ក៏ទទួលបានរបៀបបើកបរ Off-Road ផងដែរ ។
សម្រាប់ប្រព័ន្ធ Hybrid Mileage 48-Volt System មាន ៣ ផ្នែកសំខាន់ៗរួមមាន៖ ម៉ូទ័រអគ្គិសនី ឧបករណ៍ផ្ទេរថាមពល DC/DC និងអាគុយ 48-volt battery ជំនួយទៅដល់ប្រព័ន្ធ Stop/Start ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង រួមជាមួយការកាត់បន្ថយសំលេងរំខានចូលទៅផ្នែកខាងក្នុង ។
ផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មី មានការរចនាប៉ាណាមុខថ្មីរាងជាសំបុកឃ្មុំ Honeycomb ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ៕