Toyota India បញ្ចេញវីដេអូ​ Teaser របស់រថយន្តភីកអាប់ Toyota Hilux មុនពេលចេញជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នៅក្នុងប្រទេស India បានធ្វើការបញ្ចេញនៅ វីដេអូ Teaser ជាផ្លូវការ របស់រថយន្តភីកអាប់ Toyota Hilux មុនពេលចេញជាផ្លូវការនៅថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២២ នេះ ។

វីដេអូ Teaser ចុងក្រោយបង្អស់របស់ Toyota Hilux បានបង្ហាញពីផ្នែកខាងមុខរបស់រថយន្តនេះ ជាមួយប៉ាណាខាងមុខដ៏រឹងមាំ រំលេចជាមួយក្រូម៉េ និងត្រូវបានអមដោយចង្កៀងមុខ LED projector ។ លើសពីនេះទៅទៀត រថយន្តនេះប្រើគ្រោងឆ្អឺង IMVP platform របស់ក្រុមហ៊ុន Toyota ដូចនឹងគ្នា Innova Crysta និង Fortuner ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Hilux ដំណើរការដោយម៉ាស៊ីនម៉ាសូ៊ត ចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រសម្រាប់ការប្រើប្រាស់លេខដៃ ៦វគ្គ និង ៥០០ញ៉ូតុនម៉ែត្រសម្រាប់លេខអូតូ ៦វគ្គ CVT ។

ជាងនេះទៅទៀត រថយន្ត Toyota Hilux នឹងទទួលបានការបើកបរ 4×4 ជាមួយនឹងសមត្ថភាពបើកលើផ្លូវ Off-road កាន់តែប្រសើរ និងមានប្រព័ន្ធចាក់សោរប៉ុងផងដែរ។ បើនិយាយពីលក្ខណៈពិសេស Toyota Hilux នឹងទទួលបានចង្កៀងមុខប្រភេទ all-LED, ប្រព័ន្ធអេក្រង់កំសាន្ត Touchscreen ភ្ជាប់ដោយមុខងារសំបូរបែប។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota India បានបើកការ​កក់​មិន​ផ្លូវ​ការ​សម្រាប់​រថយន្ត Toyota Hilux ហើយ​អតិថិជន​អាច​កក់​ទុក​មុន​បាន​ដោយ​បង់​ប្រាក់​ចំនួន ១ ៣៤៤ ដុល្លារ ជាមួយតម្លៃពេញដែរបានរំពឹងទុកមានតម្លៃប្រហែល ៤០ ៣៣០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម