Toyota Innova Hybrid នឹង​ចេញ​លក់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​នេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសថាខ្លួននឹងគ្រោងដាក់លក់រថយន្តម៉ូឌែល Innova Hybrid ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបន្តចែកចាយទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួនផ្សេងទៀត នៅខែតុលា ឆ្នាំ២០២២ នេះ។

ចំពោះការឌីហ្សាញនូវរថយន្ត Innova Hybrid បានបំពាក់នូវចង្កៀងមុខ LED, ចង្កៀងក្រោយ រចនារូបរាងថ្មី, ថាសកង់ទំហំ ​១៧អ៊ីញ,​ ​ដៃ​ទ្វារ​រថយន្ត​ក្រូម៉េ​ភ្លឺ​រលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock) និងអង់តែង​វិទ្យុ​ទម្រង់​ជា​ព្រុយ​ត្រីឆ្លាម (Shark Fin)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះផ្នែកខាងក្នុងនៃរថយន្ត Innova Hybrid បានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD ប្រភេទ Touch Screen, ប៊ូតុងបញ្ជាលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ, ប្រព័ន្ធបង្ហាញព័ត៌មាន MID, សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop, កៅអីពូកស្បែកចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនតាមតម្រូវការ, កៅអីជួរទី២ ប្រភេទ Captain Seat ផ្តល់ភាពងាយស្រួលក្នុងការចេញចូល ទៅកៅអីជួរទី៣ ​ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ, ភ្លើងលម្អ LED ពណ៌ខៀវ លក្ខណៈខ្សែបន្ទាត់, ប្រអប់ត្រជាក់ Cool Box សម្រាប់ក្លាសេភេសជ្ជៈ, ជើងទម្រកុំព្យូទ័រ (Sit Back Table), កន្លែងដាក់ដបទឹកឬភេសជ្ជៈ ចំនួន១២កន្លែង និងរន្ធសាកថ្មទូរស័ព្ទ ផ្នែកខាងក្រោយផងដែរ។

បន្ថែមពីនេះរថយន្ត Innova Hybrid ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន៖ ពោងសុវត្ថិភាពចំនួន៩ ចំណុច, កាំមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត, ប្រព័ន្ធបើកបរពេលឡើងចំណោត , ប្រព័ន្ធគ្រប់គ្រងលំនឹង, ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម , ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន, ប្រព័ន្ធហ្រ្វាំង ABS, ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង និងប្រព័ន្ធហ្វាំងជំនួយ ជាដើម។

សូមបញ្ជាក់ថារថយន្ត Toyota Innova Hybrid បច្ចុប្បន្ននេះមិនមានព័ត៌មានបានបង្ហាញអំពីកម្លាំងថាមពល និងតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម