Toyota IZOA ស៊េរីថ្មី តម្លៃចាប់ពីជាង ២មុឺនដុល្លារ ដាក់លក់នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota IZOA ស៊េរីថ្មី ជាមួយជម្រើសចំនួន ២ម៉ូដែល Care និង Sport ជាមួយនឹងតម្លៃលក់ចាប់ពី ២៣ ៦៣១ ដុល្លារ ដល់ ២៤ ៥១៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនាវិញ រថយន្ត Toyota IZOA ឬ C-HR មានបំពាក់ជាមួយប៉ាណាខាងមុខត្រូវបានរចនាថ្មី, ចង្កៀងមុខប្រភេទ LED Wing type អបជាមួយអំពូលបំភ្លឺពេលថ្ងៃ LED និងអំពូលកាត់អ័ព្ទ LED ផងដែរ។ ខណៈ ចង្កៀងក្រោយប្រភេទ LED boomerang, ថាសកង់ស្ព័រទំហំ ១៧ អ៊ីង ជាមួយនឹងការតុបតែងបែបស្ព័រថែមទៀត។ ខណៈ ម៉ូដែល Sport SPORT បាន​បន្ថែម​​ដូច​ជា កាង​មុខ-ក្រោយ​ថ្មី, ថាសកង់​ខ្មៅ, និងកៅអីស្ព័រពណ៌ខ្មៅ និងសជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto និងកុងទ័រព័ត៌មាន color dial ទំហំ ៧ អ៊ីញ ដៃចង្កូតស្រោបដោយស្បែកអាចលៃតម្រូវ​បាន ៤​ ទិសដៅ កៅអីខាងមុខស្ព័រ ផ្នែកខាងអ្នកបើកបអាចលៃតម្រូវតាមថាមពលអគ្គិសនី ១០ ទិសដៅ និងសម្រាប់អ្នកដំណើរខាងមុខ ៤ ទិសដៅ, សេនស័រសម្រាប់ចតរថយន្ត, កញ្ចក់មើលក្រោយការពារចំណំាងផ្លាតដោយស្វ័យប្រវត្តិ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៦ សេះ និងកម្លាំងរមួល ១៨៨​ ញ៉ូតុនម៉ែត្រ រួមបញ្ចូលគ្នាជាមួយម៉ូទ័រអេឡិចត្រិច ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១០៩ សេះ កម្លាំងរមួល ២០២​ ញ៉ូតុនម៉ែត្រ ប្រព័ន្ធបញ្ជូនដោយស្វ័យប្រវត្តិ E-CVT។ ម៉ូដែលនេះក៏បានបំពាក់ជាមួយប្រព័ន្ធកូនកាត់ Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម