(ទីផ្សារប្រទេសអូស្ត្រាលី) ក្រុមហ៊ុន Toyota បានធ្វើការប្រកាសប្រកាសចេញរថយន្ត Toyota Kluger សេរ៊ីឆ្នាំ ២០២១ នៅលើទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការ។
រថយន្ត Toyota Kluger សេរ៊ីឆ្នាំ ២០២១ គឺជារថយន្ត SUV ៧កៅអី ដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង TNGA និងមានប្រវែងពីកង់មុខដល់កង់ក្រោយវែងជាង ម៉ូឌែលកន្លងចំនួន ៦០មីលីម៉ែត្រ។
លើទីផ្សារប្រទេសអូស្ត្រាលី រថយន្ត Toyota Kluger មាន ៣ជម្រើសម៉ូឌែលគឺ GX, GXL និង Grand ។សម្រាប់ម៉ូឌែល GX បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, Smart Key, ផ្លិតទឹកស្វ័យប្រវត្តិ, រន្ធសាកថ្ម USB ចំនួន ៥, ម៉ាស៊ីនត្រជាក់ ២តំបន់, ថាសកង់ទំហំ ១៧អ៊ីញ និងចង្កៀងមុខស្វ័តប្រវត្តិ។ ម៉ូឌែល GX បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, កៅអីខាងមុខមានមុខងារក្តៅ-ត្រជាក់, ម៉ាស៊ីនត្រជាក់ ៣តំបន់, កៅអីស្បែក, ថាសកង់ទំហំ ១៧អ៊ីញ និងប្រព័ន្ធ Navigation។ បន្ថែមពីនេះ សម្រាប់ម៉ូឌែលប្រភេទខ្ពស់បំផុត Grand បានបំពាក់ជាមួយដំបូល panoramic Sunroof, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, កាំម៉េរា ៣៦០ដឺក្រ, ថាសកង់ទំហំ ១៧អ៊ីញ និងឧបករណ៍បំពងសម្លេង JBL ចំនួន ១១គ្រាប់។
បន្ថែមពីនេះ Toyota Kluger បានបំពាក់ជាមួយមុខងារជំនួយការបើកបរ និងបច្ចេកវិទ្យាដូចជា៖ Push-button start, Electric Parking Brake, Automatic Headlights and wipers, Autonomous Emergency Braking, Adaptive Cruise Control, Lane Trace Assist with lane-centring, Lane-departure Alert, Road Sign Recognition, Blind-spot Monitoring, Rear cross-traffic alert, សេនស័រមុខ-ក្រោយ, Auto High Beams និងពោងសុវត្តិភាព ចំនួន ៧គ្រាប់។
រថយន្ត Toyota Kluger សេរ៊ីឆ្នាំ ២០២១ បំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ម៉ាស៊ីនសាំង ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនបី ផលិតកម្លាំងសរុបបាន ២៤៦សេះ ហើយបើកបរចំងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងអស់ ៥,៦លីត្រ។
និងជម្រើសម៉ាស៊ីនសាំង ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ២៩២សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ។ដំណើការដោយប្រអប់លេខ ៨វគ្គអូតូ ហើយបើកបរចំងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងអស់ប្រហែល ៨,៧លីត្រ។
សម្រាប់ម៉ូឌែលប្រភេទ GX មានតម្លៃចាប់ពី ៤ ៧៦៥០ដុល្លា ដល់ ៥៤ ១៥០ដុល្លារ។ GXL មានតម្លៃចាប់ពី ៥៦ ៨៥០ដុល្លា ដល់ ៦៣ ៣៥០ដុល្លារ និងម៉ូឌែលប្រភេទខ្ពស់បំផុត Grand មានតម្លៃចាប់ពី ៦៨ ៩០០ដុល្លារ ដល់ ៧២ ៩០០ដុល្លារ៕