[បរទេស] យោងតាមការស្ទង់មតិចេញពីសមាគម The Japan General Insurance Association បានឲ្យដឹងថា រថយន្ត Toyota Land Cruiser គឺជារថយន្តដែលត្រូវបានចោរលួចច្រើនជាងគេនៅក្នុងឆ្នាំ ២០២២ ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ ដែលគេលួចបានច្រើនបំផុតរបស់គ្រួសារ Toyota រួមទាំង Lexus ៖
- Toyota Land Cruiser ត្រូវបានចោរលួច ៤៥០ ដង
- Toyota Prius ត្រូវបានចោរលួច ២៨២ ដង
- Toyota alphard ត្រូវបានចោរលួច ១៨៤ ដង
- Lexus LX ត្រូវបានចោរលួច ១៥៦ ដង
- Lexus RX ត្រូវបានចោរលួច ៩០ ដង
- Toyota hiace ត្រូវបានចោរលួច ៨៣ ដង
- Toyota Crown ត្រូវបានចោរលួច ៧២ ដង
- Toyota Aqua ត្រូវបានចោរលួច ៥៥ ដង
- Toyota C-HR ត្រូវបានចោរលួច ៤៣ ដង
- Lexus ES ត្រូវបានចោរលួច ៣៨ ដង
គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី ២ ដែលរថយន្ត Toyota Land Cruiser ត្រូវបានចោរលួចច្រើនជាងគេនៅក្នុងប្រទេសជប៉ុន ដោយនៅឆ្នាំ ២០២១ ត្រូវបានចោរលួចចំនួន ៣៣១ ដង ៕