Toyota Land Cruiser ជាឡានគេលួចច្រើនជាងគេ ៤ឆ្នាំជាប់ៗគ្នា នៅប្រទេសកំណើត

[បរទេស] រថយន្ត Toyota Land Cruiser បានក្លាយជារថយន្តដែលត្រូវបានគេលួចច្រើនបំផុត ជាមួយនឹងការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៤ ដោយមានចំនួន ១ គ្រឿងក្នុងចំនោម ៤គ្រឿងត្រូវបានលួច នេះបើយោងតាមគេហទំព័រ សមាគមធានារ៉ាប់រងទូទៅរបស់ប្រទេសជប៉ុន ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ រថយន្ត Toyota Land Cruiser មានចំនួន ២៧,៥% នៃរថយន្តដែលត្រូវបានគេលួចទាំងអស់ កើនឡើងពី ១៤,៧% បើធៀបកាលពីឆ្នាំ ២០២៣ ហើយនេះក៏​ជា​ឆ្នាំ​ទី​ ៤​ជាប់ៗ​គ្នា​ដែល​ម៉ូដែល​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ក្នុង​បញ្ជីដែលត្រូវបានគេលួច ។

មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែលផ្សេងៗទៀតរបស់ក្រុមហ៊ុន Toyota និង Lexus ដែលបានឈរលេខរៀងទាំង ៤ ដំបូងគេ ក្នុងបញ្ជីកំពូលទាំង ១០ ត្រូវគេលួចជាញឹកញាប់ជាងគេរួមមាន Alphard minivan និង Toyota Prius ។

គួរឲ្យដឹងថា ជាមួយការកើនឡើងនៃការលួចនេះ បាននាំឲ្យមានការកើនឡើងនៃការបង់ប្រាក់ធានារ៉ាប់រងឡើងដល់ទៅ ២០% ដែលស្មើនឹងចំនួនជាមធ្យម ១៨ ៧០០ ដុល្លារ នៅក្នុងប្រទេសជប៉ុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម