Toyota Land Cruiser ប្រភេទ 70 series ឆ្នាំ ២០២៤ ទទួលបានការអភិវឌ្ឍន៍ថ្មី ក្រោយខកខានជាង ៤០ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Land Cruiser ប្រភេទ 70 series ដែលទទួលបានការអភិវឌ្ឍន៍ឡើងវិញទាំងការឌីស្សាញ ដ៏ដូចជាប្រព័ន្ធសុវត្ថិភាព និងផ្នែកម៉ាស៊ីន ដែលផ្តល់ជូននៅជម្រើសដូចជា single cab, double cab, troop carrier និង wagon នឹងត្រលប់មកកាន់ទីផ្សារប្រទេសជប៉ុនឡើងវិញក្រោយខកខានជាង ៤០ឆ្នាំមក។

សម្រាប់ម៉ូដែលឆ្នាំ ២០២៤ នេះត្រូវបានផលិតឡើងដំបូងនៅក្នុងឆ្នាំ ១៩៥១ ដោយគិតមកដល់ពេលនេះមានអាយុកាល ៧២ ឆ្នាំហើយ និងទទួលបានការកែមុខមាត់ថ្មីចំនួន ៤ដងចាប់តាំង​ពីឆ្នាំ ១៩៨៤ ។ រថយន្តនេះ ត្រូវបានផលិតឡើងនៅគ្រោងឆ្អឹង Ladder frame chassis មានប្រវែងតួខ្លួនសរុប ៤ ៨៩០ ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១ ៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម ។ Land Cruiser 70 Series ស៊េរីឆ្នាំ ២០២៤ ទទួលបានមុខថ្មីជាមួយនឹងចង្កៀងមុខ LED ទាំងមូលជាប់ទៅនឹងប៉ាណារាងជា Honeycomb និងកាងមុខលយចេញមកក្រៅ ។ ខណះផ្នែកចំហៀងមានរបាំងការពារភុករចនាពីម៉ូដែលនៅក្នុងឆ្នាំ ១៩៨៤ និងផ្នែកក្រោយរចនាចង្កៀងនៅកាងការពារដែលចេញមកក្រៅវិញដែលផ្តល់នៅភាពស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ កុងស៊ូលកណ្តាលត្រូវបានកែឡើងវិញ និងបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៤,២ អ៉ីញជាមួយនឹងក្រាហ្វិកពីរថយន្តជំនាន់ដើម ។ ខណៈ នៅប្រទេសអូស្ត្រាលី គ្រប់ម៉ូដែលទាំងអស់ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ៦,៧ អ៉ីញជាស្តង់ដារ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធសុវត្ថិភាពក៏ត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរជាមួយនឹង Toyota Safety Sense ទៀតផង។

ការផ្លាស់ប្តូរដ៏ធំគឺទៅលើផ្នែកម៉ាស៊ីន ដោយទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ turbo ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គប្រភេទ Super ECT ប្រភេទបើកបរប៉ុង ២ 4WD ។ ម៉ាស៊ីនថ្មីនេះ Toyota អះអាងថា ដែលផ្តល់នៅកម្រិតស៊ីប្រេងតិច ក៏ដូចជាកាត់បន្ថយសំលេងរំខាន និងមានប្រសិទ្ធភាពខ្លាំងក្នុងការបើកបរលើផ្លូវការលំបាកៗបានផងដែរ ។ ខណៈ ម៉ាស៊ីនចាស់ គឺម៉ាស៊ីនម៉ាស៊ូតចំណុះ ៤,៥ លីត្រ Turbo V8 នៅតែមានដដែល ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម