Toyota Land Cruiser ពិសេសមួយមានផលិតត្រឹម ៤០០គ្រឿង ហើយលក់តែនៅអូស្ត្រាលី

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ចេញ​រថយន្ត​ Land Cruiser ពិសេស​មួយ​ឈ្មោះ​ថា Land Cruiser Horizon ដែល​មាន​ការ​​កែ​​រូបរាង​ខាង​ក្រៅ និង​កែ​ខៃ​ផ្នែក​ខាង​ក្នុង​បន្តិច​បន្តួច​ ហើយ​នឹង​មាន​ការ​កំណត់​ការ​ផលិត​ត្រឹម ៤០០គ្រឿង និង​លក់​តែ​នៅ​ប្រទេស​អូស្រ្តាលី​។

រថយន្ត​ពិសេស​នេះ​គ្រោង​នឹង​ចេញ​លក់​នៅ​ខែ​មីនា ឆ្នាំ ២០២១ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៩៩ ៥២៨ដុល្លារ​ឡើង​ទៅ ដែល​វា​នឹង​ផលិត​​លើ​ប្រភេទ LC200 Sahara ជា​មួយ​ការ​បន្ថែម​នូវ​​ផ្ទាំង​ប៉ាណា​មុខ​ពណ៌​ខ្មៅ, អំពូល​មុខ​ពណ៌​ខ្មៅ និង​មាន​​អំពូល​ Fog Light ប្រភេទ Smoked ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Cruiser Horizon នឹង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត Bi-Turbo ចំណុះ ៤,៥លីត្រ ៨ស៊ីឡាំង ដែល​វា​អាច​បញ្ចេញ​កម្លាំង​បាន ២៦៨សេះ មាន​ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ​៦​វគ្គ និង​មាន​មុខងារ​បើកបរ​ជា​ច្រើន​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម