Toyota Land Cruiser 10th Victory Edition បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ៨មុឺនដុល្លារជាងក្នុងប្រទេសអារ៉ាប់រួម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Land Cruiser 10th Victory Edition ប្រភេទ SUV special edition ដើម្បីអបអរជ័យជំនះលើកទី១០ របស់ខ្លូនក្នុងការប្រកួត Dakar Rally ជាមួយតម្លៃលក់ ៨៧ ០៩៥ ដុល្លារសហរដ្ធអាមេរិកក្នុងប្រទេសអារ៉ាប់រួម។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ turbocharged V6 អាចផលិតកម្លាំងបាន ៤០៩ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុងពីរ​ 4-wheel drive របស់ក្រុមហ៊ុន Toyota ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងទៅនឹងរថយន្ត Land Cruiser 300 Black Edition ដោយមានប៉ាណាមួយផ្ទាំងរចនាដោយរបារផ្តេកតុបតែងដោយក្រូម៉េនិងមានឡូហ្គូលរបស់ Toyota នៅចំកណ្តាល, ចង្កៀងមុខ-ក្រោយប្រភេទ LED និងប្រើប្រាស់ថាសកង់ alloy ទំហំ ១៨ អ៊ីញ​ជាដើម។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ, ម៉ាសុីនត្រជាក់បីតំបន់ tri-zone climate control ​និងបំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារធ្វើឡើងពីឈើនិងស្បែកសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម