
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើបច្ចុប្បន្នភាពទៅលើរថយន្ត Toyota Land Cruiser 300 ស៊េរីឆ្នាំ ២០២៥ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីការចេញលក់ដំបូងក្នុងឆ្នាំ ២០២១ ជាមួយតម្លៃលក់ ៣៥ ១០០ ដុល្លារ ដល់ ៥៤ ៤០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។
សម្រាប់ការធ្វើបច្ចប្បន្ននេះ គឺបានធ្វើការអាប់ដេតផ្នែកបច្ចេកវិទ្យាសំខាន់ៗដូចជា កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ រួមបញ្ចូលនៅមុខងារ My Car Stat Lock ក្នុងការប្រឆាំងនឹងចោរកម្ម ដែលអាចឲ្យម្ចាស់រថយន្តចាក់សោម៉ាស៊ីនពីចម្ងាយជាមួយនឹង smartphone និងប្រព័ន្ធផ្ទៀងផ្ទាត់ស្នាមម្រាមដៃផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota បានផ្អាកការបញ្ជាទិញរថយន្ត Toyota Land Cruiser 300 ជាបណ្តោះអាសន្ន ដោយផ្តោតលើការបំពេញការបញ្ជាទិញដែលមានស្រាប់។ លើសពៅនេះ ទោះបីជាមានការអាប់ដេតបន្ថែមក៏ដោយ ម៉ូដែលនេះនៅតែមិនអាចរកទិញបាននៅក្នុងតំបន់ដូចជាទីផ្សារអាមេរិកខាងជើងជាដើម ៕