Toyota Land Cruiser Prado ប្រើ Hybrid ផលិតនៅចិន ដាក់លក់ផ្លូវការ តម្លៃចាប់ពីខ្ទង់ ៦មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនៅរថយន្ត Toyota Land Cruiser Prado ស៊េរីថ្មីចុងក្រោយ នៅប្រទេសរបស់ខ្លួន ជាមួយតម្លៃលក់ចាប់ពី ៦២ ១៥០ ដុល្លារ ដល់ ៧៧ ៣៥០ ដុល្លារ ។

រថយន្តនេះ ជាការផលិតរួមគ្នារវាងក្រុមហ៊ុន Toyota និង FAW ក្នុងប្រទេសចិន នៅលើគ្រោងឆ្អឹង TNGA-F platform ដំណើរការដោយប្រព័ន្ធកូនកាត់ i-Force max Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ និងម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនមម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ប៉ុង ២ Full-time 4WD ។ លើសពី ក៏បានប្រើប្រព័ន្ធជើងក្រោមខាងមុខប្រភេទ double wishbone suspension និងផ្នែកខាងក្រៅប្រភេទ Multi-link suspension ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅវិញមានលក្ខណៈជាជ្រុង ផ្តល់នៅភាពហាប់ណែន ដោយបានបំពាក់ប៉ាណាមុខថ្មីរចនាបែបបញ្ឈរ ជាមួយឡូហ្គោ Toyota នៅចំកណ្តាល អបសងខាងដោយចង្កៀងមុខ LED រាងស្លីមជាការយកលំនាំចេញពី Prado ជំនាន់មុន ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង អាប់ដេតទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំដល់ទៅ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១៤ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic moonroof និងកាមេរ៉ាមើលក្រោយជាដើម ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Pilot DAS ដែលបញ្ចូលច្រើនជាង ២០មុខងារ ព្រមទាំងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម