Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី ចេញលក់នៅអូស្រ្តាលីតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី មានតម្លៃលក់ចាប់ពី ៦៦ ១៧៨ ដុល្លារ ។

Toyota Land Cruiser Prado ម៉ូដែល Kakadu ទទួលបានតែជម្រើសម៉ាស៊ីនកូនកាត់ V-Active mild-hybrid 48V system ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅវិញ ម៉ូដែលនេះទទួលបានប៉ាណាមុខថ្មីរចនាបែបបញ្ឈរ ជាមួយឡូហ្គោ Toyota នៅចំកណ្តាល អបសងខាងដោយចង្កៀងមុខ LED រាងស្លីមជាការយកលំនាំចេញពី Prado ជំនាន់មុន ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង អាប់ដេតទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំដល់ទៅ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១៤ចំនុច ដំបូលកញ្ចក់ Panoramic moonroof រួមទាំងកៅអីជំនួន ៧ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម