[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Land Hopper ជារថយន្តប្រភេទ SUV off-road ខ្នាតតូច ដែលមានតម្លៃទាបជាងគេ បើធៀបទៅនឹងរថយន្តប្រភេទ SUV របស់ក្រុមហ៊ុន Toyota គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះ។
យោងតាមរបាយការណ៍ថ្មីមួយពីប្រទេសជប៉ុនបានអះអាងថាក្រុមហ៊ុន Toyota កំពុងរៀបចំដាក់បង្ហាញរថយន្តប្រភេទ Off-Road ថ្មីដោយផ្អែកលើគំរូ Compact Cruiser EV ដែលបានបង្ហាញនៅឆ្នាំ ២០២១។ លើសពីនេះបើយោងតាមគេហទំព័រ Best Car និង Mag-X រាយការណ៍ថា Land Cruiser Mini នឹងផលិតនៅលើគ្រោងឆ្អឹងដូចជាគ្នាទៅនឹង Toyota Hilux និង Fortuner មកជាមួយម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ ឬម៉ាស៊ូតចំណុះ ២,៨ លីត្រ នៅក្នុងទីផ្សារមួយចំនួន ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺតម្លៃពាក្យចចាមអារ៉ាមសម្រាប់រថយន្តផ្តោតលើផ្លូវ Off-Road ខ្នាតតូចមួយនេះ ដែលអាចមានតម្លៃចាប់ផ្តើមត្រូវបានគេរំពឹងថានឹងក្នុងចន្លោះពី ២០ ១០០ ដុល្លារ ដល់ ២៥ ៥០០ ដុល្លារនៅក្នុងទីផ្សារក្នុងប្រទេសជប៉ុន ។
គួរបញ្ជាក់ផងដែរថា ក្នុងនោះបើយោងតាមគេហទំព័រ Best Car Web បានឲ្យដឹងថា ឈ្មោះ Land Hopper ត្រូវបានចុះបញ្ជីជាពាណិជ្ជសញ្ញា ជាមួយការិយាល័យប៉ាតង់ជប៉ុនតាំងពីនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ៕