
ក្រុមហ៊ុន Toyota នៅប្រទេសអូស្ត្រាលីបានបញ្ជាក់ថា រថយន្ត LandCruiser 300 Series Hybrid ដំបូងរបស់ខ្លួនគ្រោងនឹងដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីនៅដើមឆ្នាំ ២០២៦។
តាមការបញ្ជាក់របស់ក្រុមហ៊ុន រថយន្ត LandCruiser 300 Series Hybrid នេះនឹងប្រើប្រាស់ ម៉ាស៊ីនសាំងទំហំ៦សុីឡាំង Twin-turbo ចំណុះ ៣.៥លីត្រ ផ្គូងផ្គង់ជាមួយប្រអប់លេខអូតូ ១០វគ្គ រួមជាបញ្ចូលជាមួយម៉ូទ័រត្រូម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៥៧សេះជាមួយកម្លាំងរមូួល ៧៩០ញូតុនម៉ែត្រ ស័ក្ដិសមបំផុតក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
រថយន្ត LandCruiser 300 Series Hybrid ត្រូវបានការធ្វើតេស្តទាំងក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ និងត្រជាក់នៅតំបន់មជ្ឈិមបូព៌ា ដើម្បីធានាថារថយន្ដត្រូវបានផលិតឡើង ដោយគិតគូរជាពិសេសផ្ដោតលើសមត្ថភាពក្នុងការបើកបរជម្នះគ្រប់ឧបសគ្គ រួមជាមួយភាពជឿជាក់ ជាចម្បង។ រថយន្ដ LandCruiser Hybrid មានពីរជម្រើសមានទាំងម៉ូឌែល GR Sport បំពាក់ដោយកង់ទំហំ ១៨អុីញ កាងមុខក្រោយរឹងមាំ និងម៉ូដែល VXR បំពាក់មកជាមួយគ្រឿងតុបតែងលម្អរក្រូម៉េ និងកង់ទំហំ ២០អុីញ ស្រដៀងទៅនឹងម៉ូឌែល Sahara ZX ដាក់លក់នៅទីផ្សារអូស្ត្រាលី។
ព័ត៌មានលម្អិតបន្ថែមអំពី Toyota LandCruiser 300 Hybrid នឹងត្រូវបានបង្ហាញ មុនពេលការដាក់លក់នៅអូស្ត្រាលីនៅដើមឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះអនុលោមតាមវិធីសាស្ត្រ multi-pathway ឬ “ពហុផ្លូវ” របស់ក្រុមហ៊ុន Toyota ដើម្បីជាកម្លាំងរុញច្រានធ្វើយ៉ាងណាឲ្យសមស្របតាមតម្រូវការរបស់អតិថិជន។
LandCruiser 300 Series Hybrid នឹងក្លាយជាគូប្រជែងរបស់រថយន្ដ Nissan Patrol Y63 ជំនាន់ក្រោយគ្រោងនឹងមកដល់អូស្ត្រាលីនៅចុងឆ្នាំក្រោយ ឬដើមឆ្នាំ២០២៧ ជាមួយនឹងម៉ាស៊ីនសាំង ទំហំ ៦សុីឡាំង twin-turbo ដែលមានកម្លាំងខ្លាំងជាងមុន៕